ថៃ: គួរឲ្យស្រលាញ់ខ្លាំងណាស់ ដែលអ្នកគ្រូ វិល័យសុវណ្ណ បុនថាន់ ជាគ្រូបង្រៀនបឋមសិក្សានៅតំបន់មួយ ក្នុងប្រទេសថៃ បាននាំសុនខ អាយុ ១ ខួប ២ខែ ទម្ងន់ ២៣.៥ គីឡូក្រាម ឈ្មោះ ” ខៃ ដាវ ” មកបង្រៀនអក្សរជាមួយអ្នកគ្រូ។ ដោយយោងតាមសារព័ត៌មាន TV3 Thailand ថ្ងៃទី០៩ ខែកញ្ញា។
បណ្ដាញសង្គមជាច្រើន បានចែករំលែកបង្ហោះរូបស្អាតៗរបស់អ្នកគ្រូនិងសុនខ ជារូបភាពមួយដ៏គួរឱ្យស្រលាញ់ ប្រភេទសត្វឆ្កែស៊ីប៊ែររាន Huskies មួយនោះ។ នេះជាតម្រូវការមួយរបស់អ្នកគ្រូក្នុងការនាំឆ្កែរបស់អ្នកគ្រូមកសាលារៀនជាមួយគ្នា ដោយសារតែវាត្រូវបានអ្នករក្សាសត្វក្នុងហាងមួយកន្លែងចាប់ដាក់ក្នុងទ្រុងនៅចំពោះមុខគ្រូជារៀងរាល់ថ្ងៃ ហើយការចាក់ថ្នាំសម្លាប់មូស ប្រភេទ choke ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់សុនខ របស់អ្នកគ្រូ ទើបអ្នកគ្រូសម្រេចចិត្តយកវាមកសាលារៀន។
នៅពេលដែលម្ចាស់បានមកដល់សាលារៀននេះវាត្រូវបានដាក់ច្រវាក់ ក និងចង្កេះ។ នាយកសាលានោះបានពោលឱ្យដឹងថា សាលារៀននេះមិនមានការបដិសេធ ឬការរឹតបន្តឹងណាមួយ ដែលហាមឃាត់មិនឲ្យសត្វឆ្កែចូលទៅក្នុងសាលានោះទេ។ វាជាការយោគយល់មួយចំពោះគ្រូបង្រៀន ហើយអ្នកគ្រូបង្រៀនម្នាក់នេះ ពិតប្រាកដជាពិបាកចិត្ត ដោយសារតែអ្នកគ្រូមិនអាចមានពេលវេលាគ្រប់គ្រាន់នៅមើលថែទាំសុនខ ខណៈពេលមិនបានយកមកសាលា។
គ្រូបង្រៀនរូបនោះស្រលាញ់សត្វឆ្កែមួយក្បាលនេះបីដូចជាកូនបង្កើតអីចឹង។ ទោះជាយ៉ាងណា ស្ថានភាពបែបនេះ
មិនគួរកើតមានឡើងនៅក្នុងសាលារៀននេះទេ ព្រោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់សិស្សក្នុងថ្នាក់រៀនក៏អាចកើតមានឡើងដែរ៕



អេបិល
មតិយោបល់