ភ្នំពេញៈ តារាចម្រៀងរបស់ ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហាញខ្លួនវត្តមានដោយសម្តែងជាអ្នកនាំផ្លូវទៅកាន់ឋាននរក ដែលជាបេសកកម្មមួយដ៏ព្រឺព្រួច ។
បញ្ញា បានពោលវាចារផ្អែមល្ហែមនៅលើ Facebook ថា «បើមានឋាននរក តើឋាននោះគេរស់នៅយ៉ាងម៉េច?
បើមានឱកាសទៅលេង ចង់ទៅអត់?! “ទេសចរណ៍ឋាននរក” ជាខ្សែភាពយន្តដែលចូលរួមសម្តែងដោយនាងខ្ញុំផ្ទាល់ រួមជាមួយបទចម្រៀងថ្មីៗ ពិរោះៗជាច្រើនបទ។ កុំភ្លេចជួបគ្នា គឺថ្ងៃទី២៩ ខែកញ្ញានេះ នឹងបានទស្សនានៅគ្រប់រោងភាពយន្តទំនើបហើយ រួមមាន៖ Legend Cinemas, Major Cineplex Cambodiaby Cellcard, Platinum Cineplex ( Cambodia )។
ជាភាពយន្តពិសេសសម្រាប់ការកម្សាន្ត ពេលសម្រាកបុណ្យភ្ជុំបិណ្ឌ!នេះជាវណ្ណកម្មថ្មីមួយទៀតដែលត្រូវបានផលិតដោយផលិតកម្ម វីស៊ីន ភីកឈ័រ ចែកចាយដោយ”ពូព្រហ្ម” ។
សង្ឃឹមថាបងប្អូនទាំងអស់គ្នានិងចូលរួមទស្សនាឲ្យបានច្រើនកុះករក៏ដូចជាផ្តល់កំលាំងចិត្តគាំទ្រនៅស្នាដៃដំបូងរបស់កញ្ញា ឈិត សុវណ្ណបញ្ញាផ្ទាល់។
លោក សុខ ចាន់ផល ក៏បានបង្ហើបពីសង្ខេបរឿង ទេចរណ៍ឋាននរក ដល់ប្រិយមិត្ត Post News ថា « វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ស្រាប់តែយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ»។
នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលិសព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់ពីដឹង គេក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ»។
ចង់ដឹងកាន់តែច្បាស់រង់ចាំទស្សនានៅថ្ងៃទី២៩ ខែកញ្ញានេះ គ្រប់រោងភាពយន្តទំនើបហើយ រួមមាន៖ Legend Cinemas, Major Cineplex Cambodiaby Cellcard, Platinum Cineplex ( Cambodia )៕



អេបិល
មតិយោបល់