ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ១៧៦ នាក់ ត្រូវចាប់ខ្លួននៅក្នុងប្រតិបត្ដិការប្រឆាំងនឹងបទឧក្រិដ្ឋនៅសិង្ហបុរី

សិង្ហបុរី: បើតាមប៉ូលិសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ជនសង្ស័យសរុប ១៧៦ នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្ដិការប្រឆាំងបទឧក្រិដ្ឋកម្ម នៅអំទ្បុងរយ:ពេលបួនថ្ងៃនេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

ជនសង្ស័យទាំងនោះ មានអាយុចន្លោះពី ១៨ និង ៨២ ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ និងថ្ងៃច័ន្ទ សប្តាហ៍នេះ បន្ទាប់ពីប៉ូលិសសង្ស័យថា ពួកគេធ្វើការងារខុសច្បាប់ រួមទាំងសកម្មភាពលេងល្បែងស៊ីសង និងបទល្មើសទាក់ទងនឹងគ្រឿងញៀផងដែរ។

កន្លែងដែលត្រូវបានប៉ូលិសវាយឆ្មក់ចូល រួមបញ្ចូលទាំងអគារពាណិជ្ជកម្ម ហាង អគារឯកជន និងលំនៅដ្ឋាន ស្ថិតនៅទីតាំងជាច្រើននៅតាមផ្លូវ Little India, Jalan Besar, Golden Mile Complex, Chinatown, Geylang Bahru, Tiong Bahru, Bencoolen, Jalan Sultan និង Boat Quay។

ខណ:នេះប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេតបន្ថែម លើជនជាប់ចោទទាំងនោះ៕

176-arrested-in-four-day-anti

មតិយោបល់