ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុគ្គលដ៏មានអំណាចទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ ២០១៦

បរទេស: តើអ្នកមានដឹងទេថា បុគ្គលរូបណាខ្លះ ដែលកំពុងត្រូវបានគេចាត់ទុកថា ជាមនុស្សដ៏មានអំណាច របស់ពិភពលោក ក្នុងឆ្នាំ ២០១៦នេះ? ដើម្បីជ្រាបច្បាស់សូមមើល និងអានខាងក្រោមទាំងអស់គ្នា៖

១. លោក Vladimir Putin

putin

មិនត្រឹមតែជាបុគ្គលដ៏មានអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដ៏មាន ឥទ្ធិពលបំផុត ក្នុងពិភពលោកផងដែរ។ លោក Putin មានអាយុ ៦៣ ឆ្នាំ បច្ចុប្បន្ននេះ លោកជាប្រធានា ធិបតីនៃប្រទេសរុស្ស៊ី។

២. លោក Barack Obama

obama

ជាប្រធានាធិបនីដ៏មានឥទ្ធិពលទី ៤៤ របស់សហរដ្ឋអាមេរិក លោកត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏មាន អំណាចបំផុតឈរនៅលេខរៀងទី២ ក្នុងពិភពលោកប្រចាំឆ្នាំ ២០១៦ ដែលបច្ចុប្បន្នលោក Obama មានអាយុ ៥៥ ឆ្នាំ។

៣. លោក Xi Jinping

xi jingping

ជាប្រធានាធិបតីប្រទេសចិន ដែលមានវ័យ ៦៣ ឆ្នាំ។ ការដាក់ចេញ និងគ្រប់គ្រងគោលនយោបាយ របស់លោក Xi Jinping បានធ្វើឲ្យចិនក្លាយជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុត ក្នុងពិភពលោកឈានមុខ សហរដ្ឋអាមេរិក។

៤. លោក Pope Francis

Pope Francis

មានអាយុ ៧៦ ឆ្នាំ លោកមិនមែនជាប្រធានាធិបតីនោះទេ ប៉ុន្តែលោកគឺជាអ្នកដឹកនាំ ព្រះវិហារកាតាលិក នៅក្នុងប្រទេសបុរីវ៉ាទីកង់ ដោយត្រូវបានគេចាត់ទុករូបលោក ជាមេដឹកនាំម្នាក់ដែលមានអំណាចបំផុត នៅលើពិភពលោក។ លោក Pope Francis ប្រើប្រាស់ជីវិតរស់នៅរបស់ខ្លួន ប្រៀបបីដូចជាមនុស្ស ធម្មតាអីចឹង ជាមួយនឹងការស្លៀកពាក់ និងផ្ទះសម្បែងជាដើម។

៥. លោកស្រី Angela Merkel

Angela Merkel

មានអាយុ ៦២ ឆ្នាំ ជាអ្នកនាំពាក្យរដ្ឋអាល្លឺម៉ង់ និងជាអតីតអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ លោកស្រី Angela Merkel បានក្លាយជាអធិការបតីនៃប្រទេសអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ ២០០៥ និងជាមេដឹកនាំ សហភាពប្រជាធិបតេយ្យ ដែលជាគ្រិស្ដសាសនិកតាំងពីឆ្នាំ ២០០០ មកម្លេះ។

៦. លោក Bill Gates

bill gate

ជាសហស្ថាបនិករបស់ក្រុមហ៊ុនអាមេរិក Microsoft ដែលមានអាយុ ៦០ ឆ្នាំ។ លោក Bill Gates នៅតែជាអ្នកមានជាងគេបំផុតនៅ លើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាល ជាមួយនឹងទឹកប្រាក់សរុប ៧២ ពាន់លានដុល្លារអាមេរិក។

៧. លោក Ben Bernanke

Ben Bernanke

មានអាយុ ៦២ ឆ្នាំ ជាសេដ្ឋវិទូជនជាតិអាមេរិក នៅក្នុងវិទ្យាស្ថាន Brookings ដែលបានបម្រើការងារ ពីរអាណត្តិជាប្រធានសហព័ន្ធធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក។

៨. ព្រះអង្គម្ចាស់ Abdullah bin Abdul Aziz Al Saud

Abdullah bin Abdul Aziz Al Saud

ជាស្ដេចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេស្គាល់ថា ជាប្រទេសទី២ ផលិតប្រេងឆៅធំជាងគេ របស់ពិភពលោក។

៩. លោក Mario Draghi

Mario Draghi

មានអាយុ ៦៩ ឆ្នាំ ជាសេដ្ឋវិទូ អ្នកគ្រប់គ្រងជំនាញផ្នែកធនាគារនៅអ៊ីតាលី និងជាប្រធានធនាគារ កណ្តាលអឺរ៉ុប។

១០. លោក Michael Duke

Michael Duke

ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិកលក់រាយ Wal-Mart  ដែលបច្ចុប្បន្ននេះ លោកមានអាយុ ៦៦ឆ្នាំ៕

មតិយោបល់