ព័ត៌មានបច្ចេកវិទ្យា

តើរថយន្តទំនើប McLaren P1 ដែលឧកញ៉ា ហ៊ុន តូ ជិះមានតម្លៃប៉ុន្មានលានដុល្លារ?

ភ្នំពេញៈ McLaren P1 ជារថយន្តស្ព័រស៊េរីទំនើប កូនកាត់ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ចក្រភពអង់គ្លេស McLaren Automotive។ McLaren P1

McLaren P1 ត្រូវបានបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិព៌រណ៍រថយន្តនៅក្នុងទីក្រុងប៉ារីស នាឆ្នាំ២០១២ ហើយត្រូវបានចេញលក់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៣ នៅចក្រភពអង់គ្លេស និងលក់អស់គ្មានសល់ ជាមួយនឹងតម្លៃដើម ១,៣លានដុល្លារអាមេរិក។

តាមការបញ្ជាក់ពី McLaren បានឲ្យដឹងថា P1 ត្រូវបានផលិតឡើងតែ ៣៧៥គ្រឿងប៉ុណ្ណោះ ដោយនៅខែសីហា ឆ្នាំ ២០១៣ ក្រុមហ៊ុនបានចែកចាយទៅកាន់តំបន់អាមេរិក, អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា ទាំង ៣៧៥គ្រឿង និងក្រោយមកទៀត តំណាងចែកចាយធំៗទាំងនោះ​ បានចែកចាយ និងលក់ចេញជាបន្តបន្ទាប់រហូតមកដល់ស្រុកខ្មែរ ដោយគេបានឃើញលោកឧកញ៉ា ហ៊ុន តូ មានជិះមួយគ្រឿងផងដែរ៕

ទស្សនាវីដេអូ៖

mclaren-p1-1mclaren-p1-2mclaren-p1-3mclaren-p1-4mclaren-p1-5

មតិយោបល់