ថៃៈ បន្ទាប់ពីមានសាព័ត៌មានចេញផ្សាញពីរឿង នារីថៃម្នាក់មានសាច់ដ៏សខ្ចី អង្គុយត្រាំទឹកភក់ក្នុងគ្រហុកផ្លូវ ល្បីផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗកាលពីនេះ ។
ដោយមានការល្បីពេញបណ្ដាញ ស្រាប់តែមានជនជាតិបរទេសមួយរូបបាន ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញស៊ីម៉ង់ជាច្រើនប៉ាវ យកមកលាយចាក់លុបគ្រហុកផ្លូវធំ។ ប្រហែលទំនងជាលោក ស្ដាយសាច់ដ៏ខ្ចីល្វក់ របស់នាងហើយមើលទៅ បានចំណាយថវិកាផ្ទាល់ខ្លួន ។ នេះបើយោងតាមសម្តីភ្នាក់សារព័ត៌មានថៃរ៉ាត នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ ។
ជនជាតិបរទេសនេះមានឈ្មោះថា Mr. Pitter បានយកស៊ីម៉ុងមកលុបគ្រហុកផ្លូវធំ ដែលស្ថិតនៅក្នុង តំបន់ផ្លូវលួង ស្រុកស្រះកែវ ខេត្តបុរីរាម ដោយមានការថតឃ្លិបវិដេអូ បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយមិត្តភក្តិរបស់លោកឈ្មោះ កុសុម៉ា ណាមួង ជាអ្នកបង្ហោះឃ្លិបនេះ។ លោក Pitter បានពោលថា ” លោករស់នៅ អាស្រ័យក្នុងទឹកដីប្រទេសថៃ ខ្ញុំរីករាយជួយយកអាសារជនជាតិថៃ តាមលទ្ធិភាព ដែលអាចទៅរួច”។
គួរបញ្ចាក់ផងដែរថា មានពីរករណីហើយ ករណីទីមួយនារីថៃម្នាក់មានសាច់ដ៏សខ្ចី អង្គុយត្រាំទឹកភក់ក្នុងគ្រហុកផ្លូវធំ និង ករណីជនជាតិបរទេសនេះ ដែលអាចចាត់ថា ជាដាស់តឿនដល់រាជរដ្ឋាភិបាល គួរយកចិត្តទុក្ខដាក់ ក្នុងការស្ថាបនាស្ដារផ្លូវ ដែលមានគ្រហុកធំ តាមបណ្តាលដងផ្លូវនានា ក្នុងភូមិ ស្រុក ខេត្ត ៕
មតិយោបល់