ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«ទេសចរណ៍ឋាននរក» រំពឹងកើបលុយបើកឆាក

ភ្នំពេញ: ក្នុងវេទិកាសន្និសីទកាសែតនៅផ្សារទំនើបទួលគោក កាលពីល្ងាចថ្ងៃទី២៨ កញ្ញា ទាំងផលិតករ និងតារាសម្ដែងបានបង្ហាញពីការរំពឹងខ្ពស់យ៉ាងខ្លាំងថារឿង«ទេសចរណ៍ឋាននរក» នឹងមានអ្នកទស្សនាច្រើន ចាប់ពីថ្ងៃដាក់បញ្ចាំងនៅថ្ងៃទី២៩ កញ្ញានេះតទៅ។ បើទោះថ្ងៃដំណើរការដាក់បញ្ចាំង ត្រូវគេមើលឃើញថាត្រូវចំបុណ្យភ្ជុំ ក៏ផលិតករនៅតែជឿជាក់ថា អ្នកនៅភ្នំពេញ មិនមានគម្រោងទៅស្រុកឬទៅខេត្ត នឹងមកទស្សនារឿងនេះមិនតិច។

លោក លី វៀត ម្ចាស់ផលិតកម្ម «វីស៊ិន ភិចឆ័រ» បានអះអាងនេះ ជារឿងដំបូងរបស់ផលិតកម្ម ប៉ុន្តែសម្រាប់ក្រុមការងារដែលផលិត មិនមែនជាអ្នកថ្មីនោះទេ ដោយសារទាំងអ្នកផលិត អ្នកនិពន្ធ និងក្រុមបច្ចេសទេសជាដើម សុទ្ធតែមានបទពិសោធន៍ និងមានស្នាដៃក្នុងការផលិតបទចម្រៀង ខ្សែរឿង និងស្ពតរឿងរាប់មិនអស់នាពេលកន្លងមក។ អ្វីដែលពិសេសគឺលោកបានជ្រើសយកតារាសម្ដែងល្បីឈ្មោះ គឺ ឈិត សុវណ្ណបញ្ញា ឲ្យក្លាយជាតួសម្ដែងលើកដំបូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងស្រទាប់យុវវ័យ។ លោកថាខ្សែរឿង «ទេសចរណ៍ឋាននរក» បានចំណាយអស់ជាង៥ម៉ឺនដុល្លារ ហើយរឿងនេះក៏បង្ហាញពីពិភពឋាននរក ដែលមានសាច់រឿងខុសប្លែកពីរឿង ភ័យរន្ធត់ និង បែបកំប្លែងជាច្រើនផ្សេងទៀតផងដែរ។ លោកមានការរំពឹងខ្ពស់ថារឿងរបស់ខ្លួន នឹងទទួលជោគជ័យ ដោយក្រោយពីអស់ចំហាយភ្ជុំ ហើយក្រុមយុវវ័យភាគច្រើន បញ្ចប់បេសកកម្មនៅស្រុកកំណើត នោះម្នាក់ៗពិតជាសម្រុកមកទស្សនារឿងនេះ ដោយសារតែគុណភាព និងលក្ខណ:ពិសេសរបស់ខ្សែរឿង «ទេសចរណ៍ឋាននរក» ។ លោកថាផលិតកម្មនឹងត្រៀមផលិតរឿងបន្តបន្ទាប់ បើការដាក់បញ្ចាំងរឿងនេះគ្រប់រោងក្នុងរយ:ពេលនេះ ទទួលជោគជ័យ ៕

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

star

Star

star

star

star

star

star

មតិយោបល់