អតីតតារាសិចនាង Kim Kardashian បានជិះយន្តហោះ ទៅកាន់បារាំង តាមរយៈជើងហោះហើរឯកជនមួយ បន្ទាប់មកក៏មានបុរសបិទមុខ កាន់កាំភ្លើង លួចយកគ្រឿងអលង្ការរបស់នាង ដែលគេជឿថា មានតម្លៃ ១២លានផោន ។
សកម្មភាពប្លន់នេះ ធ្វើឡើងដោយបុរស ៥នាក់ ដោយបន្លំខ្លួន ជាមន្ត្រីប៉ូលិស ដោយបានចង Kim Kardashian និងចាក់ចោរទុកក្នុងបន្ទប់ទឹក ក្នុងវីឡាដ៏ប្រណីតមួយ។
យោងតាមប្រភពព័ត៌មាន Mail Online បានឲ្យដឹងថា ក្នុងប្រអប់គ្រឿងអលង្ការនោះ មានតម្លៃ ៦,៧ លានដុល្លារអាម៉េរិក និង ចិញ្ចៀន មានតម្លៃ ៤,៥ លានដុល្លារអាម៉េរិក ។ ក្នុងនោះ នាងក៏បាត់ស្មាតហ្វូន ដែលមានព័ត៌មាន និងរូបភាពជាច្រើនរបស់នាង។
Mail Online បានសរុបទឹកប្រាក់គឺ ១៦ លានដុល្លារអាម៉េរិក ។
អ្នកនាំពាក្យ Kim Kardashian បានឲ្យដឹងថា នាងមិនមានរបួសអ្វីនោះទេ ក្នុងហេតុការណ៍ នៅយប់ថ្ងៃអាទិត្យនោះ ។
ខណៈដែល លោក Kanye West បានសម្តែងក្នុងពិធីមហាស្រពសិល្បៈ នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃអង្គារ ដោយអំឡុងពេលនោះ លោកបានព្យាយាមប្រញាប់ប្រញាល់បញ្ចប់កម្មវិធីខ្លួន ដោយប្រាប់ទៅអ្នកគាំទ្រថា លោកត្រូវទៅសង្គ្រោះក្រុមគ្រួសារបន្ទាន់។
បញ្ជាក់ផងដែរថា Kim Kardashian ហោះទៅបារាំង ដើម្បីចូលរួមសម្តែង ក្នុងកម្មវិធី Paris Fashion Week ជាមួយម្តាយនាង លោកស្រី Kris Jenner ប្អូនស្រី Kourtney Kardashian និង Kendall Jenner៕
មតិយោបល់