ភ្នំពេញៈ ខណៈតារាចម្រៀងភាគច្រើនប្រឹងប្រែងចេញបទល្អៗដើម្បីប្រកួតប្រជែងទីផ្សារនោះ តារាវ័យក្មេងប្រចាំហង្សមាសកញ្ញា ទេព បូព្រឹក្ស នាង ក៏បានប្រកាសថានឹងមានបទថ្មី ដែលមានទាំងបទOriginal Song ដើម្បីបង្អួតទីផ្សារផងដែរ។ ជាមួយនឹងជំហរបញ្ចេញបទថ្មីព្រមជាមួយនឹងក្បាច់រាំប្លែកៗក្នុងពេលដ៏ខ្លី នាងក៏ប្រកាសចុះស្ដារមុខមាត់សម្រាប់ទីផ្សារសិល្បៈឲ្យបានឈានឡើង តាមរយៈឱកាសបង្ហាញខ្លួននូវរាល់ការងារសង្គមផងដែរ។
មានការកត់សម្គាល់មិនតិចនោះទេ បន្ទាប់ពីទេព បូព្រឹក្ស បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដើរលើកំរាលព្រំដែលបានធ្វើឡើងនៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី១៧ កញ្ញា និងបានបង្ហាញខ្លួនក្នុងពិធីប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបានព្រឹត្តិការណ៍នេះ។ នាងត្រូវបានមហាជនសរសើរថាជាតារាចេះជួយសង្គម ហើយដោយសារតែការលេចមុខនៅក្នុងវេទិកាសប្បុរធម៌នោះដែលគេព័ត៌មានស្ដីពីតារាស្រីរូបនេះ ត្រូវបានបណ្ដាញសារព័ត៌មានសរសេរព្រោងព្រាត។ ទេព បូព្រឹក្ស បានអះអាងថាការងារសង្គមដ្បិតថាមិនទទួលបានថវិកា ប៉ុន្តែបើនិយាយពីអត្ថប្រយោជន៍ដែលនាងទទួលបានគឺច្រើនលើសពីការងារទទួលបានតម្លៃខ្លួនឆ្ងាយណាស់។
នាងថាការងារជួយសង្គមបានជួយពង្រីកកេរ្តិ៍ឈ្មោះឲ្យតារាសិល្បៈម្នាក់បានមួយសន្ធឹក ចេញមុខមួយសារស្មើនឹងការពង្រីកកេរ្តិ៍ឈ្មោះបានមួយសន្ធឹកធំ ហើយនាងក៏យល់ឃើញថាតារាសិល្បៈម្នាក់ដាច់ខាតត្រូវតែមានការងារសង្គមផងដែរទើបអាចរក្សាកេរ្តិ៍ឈ្មោះឲ្យរះត្រដែតបានយូរ។ នាងថាខ្លួននឹងប្រកាសចេញមុខទទួលច្រៀងមិនគិតលុយដើម្បីជួយសង្គមឲ្យបានកាន់តែច្រើន បន្ថែមពីលើបទចម្រៀងថ្មីៗដែលនាងនឹងចេញបង្អួតទីផ្សារដើម្បីកេរ្តិ៍ឈ្មោះធំធាត់។ នាងថាទីផ្សាររបស់ខ្លួននឹងមានកម្រិតល្អប្រសើរឡើងវិញ តាមរយៈវិធានការចេញច្រៀងក្នុងកម្មវិធីតូចធំ និងការត្រៀមចេញបទចម្រៀងល្អៗទន្ទឹមគ្នា។ នាងថាវិធានការទាំង២នឹងជួយឲ្យខ្លួនមានឱកាសកើបស្ដារកេរ្តិ៍ឈ្មោះជាថ្មី ជាពិសេសគឺការបង្ហាញខ្លួនក្នុងសង្គមជួយសង្គមដូចជាការទទួលច្រៀងរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាមុននោះ។ យ៉ាងណាក៏ដោយនាងក៏ប្រកាសបំបែកក្បាច់រាំឲ្យរស់រវើកទន្ទឹមនឹងការបញ្ចេញបទចម្រៀង Original និងការប្រកាសភ្ជាប់ខ្លួនជាមួយនឹងការងារសង្គមតាមរយៈការទទួលច្រៀងមិនគិតថ្លៃដូចដែលនាងបានធ្វើជួយដល់សកវិទ្យាល័យន័រតុនដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕
https://youtu.be/xGa0imv11Yg
មតិយោបល់