ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា ស្រែកឲ្យប្រមុខ​រាជរដ្ឋាភិបាលជួយ

ក្រោយពីមានយីអ៊ុនបន្តិច លើទីផ្សារសិល្បៈ តារាចម្រៀង ទិត្យ វិច្ឆិកា បានជួបនូវបញ្ហាការទិញផ្ទះបង់រំលោះ រហូតដល់ស្រែកឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាខ្លួន ដើម្បីយកថវិកានោះមកវិញ ដើម្បីសង់សាលារៀននៅខេត្តកោះកុង។

ផ្ទះដែលទិត្យ វិច្ឆិកា ទិញបង់រំលោះនេះ ស្ថិតនៅភូមិស្ងួនពេជ្រ ឃុំកន្ធូស ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបង់មុនចំនួន ៣៥០០ ដុល្លារ អាម៉េរិក និងឲ្យខ្ចីពីខាងមីក្រូហិរញ្ញវត្ថុចំនួន ៣១៥០០ ដុល្លារ ប៉ុន្តែផ្ទះនេះ នៅតែមិនទាន់សាងសង់រួចរាល់ ដែលចាប់ផ្តើមតាំងពីខែ ៥ មកម្លេះ ។

បើទោះបីជា ទិត្យ វិច្ឆិកា បានសូមអង្វរឲ្យខាងម្ចាស់ផ្ទះបង់រំលោះនេះ សម្រួលឲ្យថវិកា ខ្លួនវិញក្តី តែខាងភាគីដែលជាថៅកែក្រុមហ៊ុន បានបើកផ្លូវឲ្យតារាចម្រៀងរូបនេះ ទៅប្តឹង ។

ខណៈដែលបញ្ហាមិនទាន់ចប់នៅឡើយម្ចាស់បទ «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានប្រកូកប្រកាសឲ្យ ប្រុមុខរដ្ឋាភិបាល ជាពិសេស សម្តេច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាខ្លួន ដើម្បីយកលុយនេះទៅសង់ខ្ទមរស់នៅ ឬ យកថវិកានេះ ទៅសង់សាលារៀននៅខេត្តកោះកុង ដែលកំពុងខ្វះខាត៕
tith-vichaka
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=zu_03pX5I3k&feature=youtu.be

មតិយោបល់