តារាចម្រៀង ម៉ៅ ហាជី នៅទីបំផុត បានសម្រេចចិត្ត ទិញបុរីដើម្បីរស់នៅ ខណៈដែលកន្លងមក លោកតែងរអាល មិនទិញព្រោះតែថវិកាមិនគ្រប់គ្រាន់ ដោយសុខចិត្តរស់នៅ តាមខុនដូ ។
យោងតាមផេកហ្វេសប៊ុកបុរិប៉េង ហួត បង្ហោះនៅមុននេះបន្តិចរសៀលថ្ងៃទី២៦តុលា ឲ្យដឹងថា «សូមអរគុណលោក ម៉ៅ ហាជី សម្រាប់ការគាំទ្រ និងពេញចិត្ត ក្នុងការរស់នៅក្នុងគម្រោង របស់ បុរី ប៉េង ហួត» ។
ពាក់ព័ន្ធនឹងទីតាំងបុរីប៉េងហួត ដែលម៉ៅ ហាជី មានទីតាំងនៅទីណា និងមានតម្លៃប៉ុន្មាននោះ ? Post News មិនទាន់អាចសូមការបញ្ជាក់បាននៅឡើយនោះទេ សូមតាមដានព័ត៌មានលម្អិត នៅពេលក្រោយ ៕
មតិយោបល់