ព័ត៌មានជាតិ

ឡិចស៊ីស RX300 ដឹកឈើគ្រញូង គេចមិនផុតពីកណ្ដាប់ដៃសមត្ថកិច្ច

កំពង់ឆ្នាំង: មន្ដ្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់រថយន្តស៊េរីទំនើងមួយគ្រឿង ដែលលួចដឹកឈើគ្រញូង ស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិ៥  ក្នុងភូមិសាស្ត្រ ភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

មន្ដ្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់នោះ ម៉ាកLexus RX300 ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1218 បានដឹកជញ្ជូនឈើគ្រញូងចំនួន១៨១ដុំ មានទម្ងន់ ៥៣១គីឡូក្រាម ស្មើនឹង០,៤៤២ម៉ែត្រត្រីគុណ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពីដឹងថា សមត្ថកិច្ចចុះបង្ក្រាប។

បច្ចុប្បន្នរថយន្តល្មើស និងឈើជាវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចដឹកយកមករក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងដើម្បីចងក្រងឯកសារ ចាត់តាមនីតិវិធីនៃច្បាប់ព្រៃឈើ៕

photo_2016-10-26_16-17-47

photo_2016-10-26_16-17-42

មតិយោបល់