អ្នកស្រាវជ្រាវជនជាតិអាមេរិកបានរកឃើញថា ការទទួលទានប្រភេទអាហារសត្វល្អិតគឺមានអត្ថប្រយោជន៍ច្រើនបំផុត ដែលផ្ដល់នូវប្រូតេអ៊ីនខ្ពស់ នឹង មានសារជាតិដែកច្រើន បើប្រៀបធៀបទៅនឹងប្រភេទសាច់ ជ្រូក គោ ក្របី .ល. ។
សង្កេតឃើញថា នៅប្រទេសកម្ពុជានិយមបរិភោគសត្វល្អិតជាច្រើនប្រភេទដែរ ដូចជា ចង្រិត កណ្ដូប ឌុកឌឿ អាពីង មេភ្លៀង កន្ទេសឡង់ ដង្កូវ .ល. ។ ប្រជាជនខ្មែរអាចឆ្នៃប្រភេទសត្វល្អិតអស់ទាំងនេះ ជាអាហារដ៏មានឱជារសឆ្ងាញ់ រកពាក្យនិយាយមិនបានឡើយ រហូតល្បីទៅដល់បណ្ដាលប្រទេសនានា នៅក្នុងតំបន់ នឹង ក្រៅតំបន់ផងដែរ។
បើនិយាយពីសត្វល្អិតដែលមានប្រតេអ៊ីនខ្ពស់ជាងសាច់គោ នោះគឺ សត្វកន្លាត នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តអាមេរិក។ ចំពោះកន្លាតបំពងមាន ប្រេតេអ៊ីន ជាតិដែក និង សារជាតិបំប៉នផ្សេងៗជាច្រើនទៀត បើគិតទៅ កន្លាតបំពងមួយចង្កាក់អាចជំនួសសាច់គោអាំងបាន វាគួរឲ្យចាប់អារម្មណ៍ម៉្យាងដែរ ៕
ប្រភព៖ Dailymail
មតិយោបល់