ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ស្ទឹងត្រែង: យុវជន២នាក់ ត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿញៀន កាលពីវេលាម៉ោង៥និង១៤នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងភូមិត្រពាំង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឡុច សីហា ហៅខួច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជានិសិត្សសកលវិទ្យាល័យបៀលប្រាយ(BBU)ឆ្នាំទី៣ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងទី២ ឈ្មោះ ថា សុវណ្ណារ៉ា ហៅប៉េស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់តូច ដែលមានទម្ងន់០,២៨ក្រាម ទូរសព្ទ៣គ្រឿង លុយខ្មែរ១៦ម៉ឺនរៀល ព្រមទាំង ម៉ូតូម៉ាក់ស៊ុយស៊ឺគីស្មាសរ៉េវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿងទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

បទល្មើសគ្រឿងញៀន

មតិយោបល់