ភ្នំពេញៈ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជូនដំណឹងដល់សាធារណជន នាថ្ងៃច័ន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកនេះថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
២. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ
៣. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពី សេវា
៤. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣
៥. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ១. កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ២. ពិធីសារ ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន និង៣. ពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន៕






មតិយោបល់