ព័ត៌មានសិល្បៈ និងកម្សាន្ត

កន្តុំអឺត រៀបការប្ដីក្មេង

នៅថ្ងៃទី១០ វិច្ឆិកា ខាងមុខនេះ តារាកំប្លែងកន្តុំអឺត ដែលមានឈ្មោះដើមថា ស៊ឹម ផល្លាន នឹងចូលរោងការជាផ្លូវការហើយ ជាមួយបុរសវ័យក្មេងជាងខ្លួន នៅខេត្តត្បូងឃ្មុំ។ យ៉ាងណាក៏ដោយពិធីរបស់នាង នឹងធ្វើក្នុងទ្រង់ទ្រាយមិនធំដុំនោះទេ ខណ:ដែលតារាសិល្ប: ក៏មិនត្រូវបានអញ្ជើញ ក្នុងចំនួនច្រើន ។

កន្តុំអឺត មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែយោងតាមការបញ្ជាក់ពី សមាជិកក្នុងក្រុមកំប្លែងនាយកុយ គឺកញ្ញាស៊ឹម ផល្លាន នឹងរៀបការជាមួយកូនកំលោះអ្នក ខេត្តព្រះសីហនុឈ្មោះ ភួង ភស់ វ័យ២២ឆ្នាំ ជាជាងពិដាន។ នាងនឹងរៀបមង្គលការ នៅស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ ចំនួនជាង២០តុ ដោយនាងនឹងទទួលភ្ញៀវចំនួន២០តុ ហើយកូនកំលោះនឹងធ្វើប្រមាណជា៦តុ។ នាង និងអនាគតស្វាមី មានវ័យខុសគ្នា ដោយគូស្នេហ៍របស់នាងមានវ័យប្អូនប្រមាណជិត១០ឆ្នាំ ។ អញ្ចឹងហើយទើបមានការកោតសរសើរថាតារាស្រីមួយម៉ែត្រមួយតឹករូបនេះ មានសំណាងដោយសារតែនាងបានប្ដីក្មេងជាង៨ឆ្នាំ។ យ៉ាងណាក៏ដោយ នាយកុយបញ្ជាក់ថា កន្តុំអឺតមិនបោះបង់សិល្ប:នោះទេ គឺទោះជានាងរៀបការ និងមានកូនមានចៅ ក្រោយពេលមានប្ដីក៏ដោយ។ លោកថាកកន្តុំអឺត បានសុំឲ្យលោកយកមកកំប្លែងឲ្យកាន់តែច្រើន ដោយសារតែនាង ក៏ត្រូវការពង្រឹងជីវភាពក្រោយមានប្ដីសី ។ ក្នុងក្រុមកំប្លែងរួមអាជីព បានអះអាងថា គូស្នេហ៍របស់កន្តុំអឺត ដ្បិតថាមានវ័យខុសគ្នា ប៉ុន្តែអនាគតប្ដីក្មេងរបស់នាងស្រឡាញ់នាង ដោយក្រៅពីបណ្ដើរគ្នាដើរចែកសំបុត្រការជាមួយគ្នា លោកភួង ភស់ ក៏ជូននាងមកកំប្លែងនៅរាល់ថ្ងៃសៅរ៍នៅប៉ុស្ដិ៍CTN។

កន្តុំអឺតបានថ្លែងប្រាប់អ្នកសិល្ប:ថា តារាសិល្ប:ត្រូវបានអញ្ជើញតែតារាកំប្លែងក្នុងវង់នាយកុយ និងក្រុមកំប្លែងនាយពែកមីប៉ុណ្ណោះ។ ក្នុងនោះនាងក៏ភ័យរឿងតារាសិល្ប:មិនសូវបានចូលរួមផងដែរ ដោយសារតែមង្គលការរបស់នាងនៅឆ្ងាយ ហើយធ្វើចំថ្ងៃកៀកនឹងបុណ្យអ៊ុទូក ៕

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%bb%e1%9f%86%e1%9e%a2%e1%9e%ba%e1%9e%8f%e1%9f%a2%e1%9f%a3

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%bb%e1%9f%86%e1%9e%a2%e1%9e%ba%e1%9e%8f

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%bb%e1%9f%86%e1%9e%a2%e1%9e%ba%e1%9e%8f%e1%9f%a1

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%bb%e1%9f%86%e1%9e%a2%e1%9e%ba%e1%9e%8f%e1%9f%a2

មតិយោបល់