ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិដ្ឋភាពកម្រ ព្រះច័ន្ទពេញវង្ស នឹងកើតឡើងនៅថ្ងៃទី​១៤ វិច្ឆិកា​

ព្រះ​ច័ន្ទ​ពេញវង្ស ដែលអង់គ្លេសហៅថា «Supermoon» ​ជាទិដ្ឋភាពដ៏កម្រ ដែល​នឹង​កើតមានឡើង នៅថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នេះ ហើយក៏ព្រឹត្តិការណ៍មិនធ្លាប់មាន ក្នុងរយៈពេល ៧០ឆ្នាំមកនេះ​។​
ហេតុភេទ «Supermoon» នេះវា​នឹង​ធ្វើដំណើរមកកៀកភពផែនដី នៅថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ ដោយឆ្លងកាត់ភពផែនដី តាមគន្ល​ងច័ន្ទគតិ​។​

ច័ន្ទពេញវង្ស​ដ៏ធំបំផុត បានកើតឡើងកាលពីឆ្នាំ ១៩៤៨ ហើយ​ព្រះច័ន្ទពេញវង្សនេះដែរ នឹងមិនមកកៀកភពផែនដី រហូតដល់ថ្ងៃទី ២៥ ខែ​វិច្ឆិកា ឆ្នាំ​២០៣៤ ។ នេះបើយោងតាមប្រភពព័ត៌មានពីអង្គការ Nasa ។​

គួរបញ្ជាក់ផងដែរថា ព្រះច័ន្ទពេញវង្ស គឺ​នឹងធ្វើដំណើរ​មកកៀនផែនដី ក្នុងចម្ងាយ 356,509 km ខណៈដែល​ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ២០១៥ វាស្ថិតនៅចម្ងាយពីផែនដី 356,877 km ៕
supermoon
ប្រភព៖Space

មតិយោបល់