ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការថៃកំពុងដំណើរការកាត់ទោសជនសង្ស័យ ២នាក់ ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែកកណ្ដាលក្រុងបាងកក

ថៃៈ នៅអង្គារនេះ តុលាការថៃកំពុងដំណើរការកាត់ទោស បុរសជនជាតិចិនពីរនាក់ មានដើមកំណើតជាជនជាតិភាគតិចអ៊ុយហ្គ័រ ដែលសង្ស័យថា បានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅកណ្ដាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

បុរសពីរនាក់នេះ ត្រូវបានចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជា Erawan កណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ និងបទល្មើស១០ទៀត ក្នុងរួមមានការប្រើប្រាស់អាវុធខុសច្បាប់ សម្លាប់មនុស្សគិតទុកជាមុន និងជាអន្តោប្រវេសន៍ខុសច្បាប់ផងដែរ៕

photophoto

មតិយោបល់