ព័ត៌មានជាតិ

សមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន បុរសម្នាក់ ជាមួយថ្នាំញៀន ៨កញ្ចប់តូច នៅសង្កាត់ស្វាយប៉ាក

(ភ្នំពេញ) ៖ ប៉ូលិសខណ្ឌឫស្សីកែវបានសហការជាមួយនិងប៉ុស្តិ៍នគរបាលស្វាយប៉ាក ចុះបង្ក្រាបផ្ទះមួយកន្លែង ដែលបានរក្សាទុក្ខនៅសារធាតុញៀនដោយខុសច្បាប់​ ដោយឃាត់ខ្លួនបុរសម្នាក់ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងការចុះបង្ក្រាបបទល្មើសនេះ​ដែល​ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ហើយព្រមទាំងថ្នាំញៀនចំនួន​ ៨កញ្ចប់តូច​។
ជនសង្ស័យមានឈ្មោះ​ លី​ ថាន់​ អាយុ៤៣ឆ្នាំ​ ជនជាតិ​ វៀតណាម​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ក្រុមទី​៧​ ភូមិ​លូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ និងបានដកហូតនៅវត្ថុតាងមួយចំនួនរួមមានៈ ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន​ ៨កញ្ចប់តូច​។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕ 

img_3160.jpgimg_3161.jpg

មតិយោបល់