បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក ក្នុងថ្ងៃតែមួយ ពេលវេលាខុសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី១. កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨និង២០នាទី នៅចំណុចភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ដែលបង្កឡើងដោយរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង2A-5611 និងម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ សេរី២០០៦។ អ្នកបើកបររថយន្តមាន ឈ្មោះ ប៉ុល ស៊ីប៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្តាច់ព្រាត់ ឃុំបវេល ស្រុកបវេល បានបើករថយន្តទៅបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់ប្តីប្រពន្ធរងរបួសដោយ ប្តីឈ្មោះ សុង ស្រៀង អាយុ៥១ឆ្នាំ រងរបួសស្រាល ប្រពន្ធឈ្មោះ គឺម ផាត រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ មូលហេតុដោយសារម៉ូតូបត់ចូលផ្ទះ ត្រូវឡានមកពីក្រោយបុកតែម្តង។ ក្រោយពីសមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុរួច បានយករថយន្ត និងម៉ូតូមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២. កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ដែលបង្កឡើងដោយម៉ូតូ ម៉ាកសង់ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខបាត់ដំបង 1M-4482 បើកបរដោយឈ្មោះ តន ចាន់នឿត ភេទប្រុសអាយុ៣៦ រងរបួសធ្ងន់ រស់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបើកបុកជាមួយម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ សេរី១៩៩៨ បើកបរដោយឈ្មោះ នុច ធី ភេទស្រី អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីពេទ្យបានស្លាប់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
មូលហេតុដោយសារ ម៉ូតូម៉ាកវ៉េវ បត់ចូលផ្ទះ ម៉ូតូម៉ាកសង់ មកពីក្រោយបុកតែម្តង។ ក្រោយពីសមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុរួច បានយកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕









មតិយោបល់