ព័ត៌មានជាតិ

បាក់ដីភ្នំនៅទីតាំងក្រុមហ៊ុន តាឆាង សង្កត់មនុស្សស្លាប់ ២នាក់

ប៉ៃលិន: យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ដោយត្រូវដីភ្នំនៅទីតាំងក្រុមហ៊ុនតាឆាង បាក់សង្កត់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍បាក់ដីភ្នំសង្កត់មនុស្សស្លាប់នេះ ផ្តើមចេញពីការយកអេស្កាទ័រទៅកាយដីដោយគ្មានបច្ចេកទេសត្រឹមត្រូវចំពេលមេឃកំពុងងងឹតខ្លាំងផងដែរ។ អ្នកនៅកន្លែងកើតហេតុបន្តថា ក្រោយពីកើតហេតុពួកគាត់ បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ សមត្ថកិច្ច និងអាជ្ញាធរពេលចុះដល់កន្លែងកើតហេតុហើយបាននាំគ្នាកាយដីយកសពចេញពីគំនរដីជាបន្តបន្ទាប់។

សពតៃកុងអេស្កាទ័រ គេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថា មានស្រុកកំណើតនៅស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ហើយសពប្រជាពលរដ្ឋម្នាក់ទៀតត្រូវសាច់ញាតិយកទៅធ្វើបុណ្យ និងរង់ចាំការដោះស្រាយជាមួយថៅកែក្រុមហ៊ុន៕

photo_2016-11-26_21-22-53

photo_2016-11-26_21-22-55

photo_2016-11-26_21-22-57

photo_2016-11-26_21-22-59

photo_2016-11-26_21-23-01

មតិយោបល់