ព័ត៌មានជាតិ

ស្ត្រីម្នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ពោធិ៍សាត់: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ វេលាម៉ោង៤ និង៤០នាទីទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្តលេខ ១៤៧ -១៤៨ ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះ ភេទស្រី អាយុប្រហែលជាង ៣០ឆ្នាំ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ពេលទៅដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ (បាក់ជើងទាំងពីរ )។

មកទល់ពេលនេះ សាកសពជនរងគ្រោះ ត្រូវបានយកទៅតំកល់ទុកនៅវត្តបុប្ផាសុវណ្ណ ស្ថិតនៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសផ្សព្វផ្សាយរកបងប្អូន ៕

woman-die-1

woman-die

មតិយោបល់