ព័ត៌មានជាតិ

សូមត្រួតពិនិត្យយានយន្តមុនពេលបើកបរ! ណាវ៉ារ៉ា បែកកង់ជ្រុលចង្កូតទៅបុកហ៊ីយ៉ានដាយទាហាន ខ្ទេចទាំងសងខាង

ត្បូតឃ្មុំៈ រថយន្តនីសាន់ ណាវ៉ារ៉ា មួយគ្រឿង បានជ្រុលចង្កូតទៅបុករថយន្តកូរ៉េហ៊ីយ៉ានដាយ បណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល ប៉ុន្តែរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក នីសាន់ ណាវ៉ារ៉ា (NAVARA) ពាក់ស្លាកលេខ ភ្នំពេញ 2AC-2980 បើកបរដោយឈ្មោះ ឡក វណ្ណដេត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភី២ ឃុំសុភី ស្រុកសុភី ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត បានបែកកង់មុខខាងឆ្វេង ហើយវ៉េចង្កូតទៅបុករថយន្តកូរ៉េម៉ាក ហ៊ីយ៉ានដាយ ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ 3-0527 បើកបរដោយឈ្មោះ កែវ ឡាត់ ភេទប្រុស មានលំនៅឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានអន្តរាគមន៍ចុះធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី៕

whatsapp-image-2016-11-28-at-11-12-21whatsapp-image-2016-11-28-at-11-12-24whatsapp-image-2016-11-28-at-11-12-28-1whatsapp-image-2016-11-28-at-11-12-28whatsapp-image-2016-11-28-at-11-12-31-1whatsapp-image-2016-11-28-at-11-12-31whatsapp-image-2016-11-28-at-11-12-32

មតិយោបល់