កោះកុងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់មានការផ្ទុះអាគុយបូមទឹកក្នុងទូកនេសាទ រហូតបានឲ្យមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើផ្ទៃសមុទ្រ ក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
បន្ទាប់ពីមានការឆាបឆេះនេះរួចមក គេសង្កេតឃើញប្រជាពលរដ្ឋដែលជាអ្នកនេសាទដូចគ្នា បានចេញទូកមកជួយបូមទឹកបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះរហូតរលត់ទៅវិញ ដោយមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់នោះឡើយ ៕
មតិយោបល់