ភ្នំពេញៈ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសក្រុមជនជាប់ចោទជាជនជាតិ នីហ្ស៊េរីយ៉ាចំនួន៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធសំណុំរឿងលួច ដោយប្រើប្រាស់លេខសម្ងាត់ប័ណ្ណឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទរួមមាន១.ឈ្មោះ ODEBUNMI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ២.ឈ្មោះ ADEMILUYI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ៣.ឈ្មោះ TAIWO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ៤.ឈ្មោះ NJOKU ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ៥.ឈ្មោះ OLUWASESAN ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ៦.ឈ្មោះ ABODURIN ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា និង៧.ឈ្មោះ អ៊ឹង វណ្ណៈ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបន្តថា ជនជាប់ចោទទាំង៧នាក់នេះ ត្រូវបានលោក អ៊ំ សុភក្តិ តំណាងអយ្យការចោទប្រកាន់ពីបទលួច ដោយប្រើប្រាស់លេខសម្ងាត់ប័ណ្ណឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ដោយពេលវេលាមិនគ្រប់គ្រាន់លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលបើកសវនាការនៃសំណុំរឿងនេះទៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ៕
មតិយោបល់