ព័ត៌មានជាតិ

Update: ព្រះរាជអាជ្ញាសុំឱ្យអាជ្ញាធរស៊ើបអង្កេតករណី បាក់រានទេវតាសង្កត់ក្មេងប្រុសម្នាក់ស្លាប់

កណ្តាលៈ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ក្រោយពីរានទេវតា ដែលគេដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវបាក់ធ្លាកសង្កត់ពីលើ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចិញ្ចើមថ្នល់ផ្លូវជាតិលេខ២ ដែលស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាលក្រុងតាខ្មៅបានប្រាប់ថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ កុសល វិសាល អាយុ៨ឆ្នាំ រៀនថ្នាក់នៅថ្នាក់ទី២ សាលាបឋមសិក្សាព្រែកឫស្សី និងមានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ហើយមានម្តាយឈ្មោះ ខាត់ ស្រីនាង ជាមេផ្ទះ និងឪពុកឈ្មោះ ដុក សល់ មុខរបរជាចុងភៅ។ ចំណែកឯម្ចាស់ទីតាំងធ្វើរានទេវតាឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ សុប សូរី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានមកជួលទីតាំងខាងលើបើកអាជីវកម្មនេះ ពីឈ្មោះ ចាន់ ម៉ារី ជាង១ឆ្នាំមកហើយ ដោយតម្លៃ១ខែ១០០ដុល្លារ។

សាក្សីដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ គឺគេឃើញក្មេងប្រុស២នាក់ បាននាំគ្នាមកតោងរានទេវតា ដែលគេដាក់លក់នៅតាមចិញ្ចើមផ្លូវ រួចក៏រលំធ្លាក់សង្កត់ចំក្បាល បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ឪពុកកុមារារងគ្រោះបានយំរៀបរាបថា កូនប្រុសរបស់គាត់ ទើបតែដើរចេញពីផ្ទះប្រមាណតែ៥នាទីប៉ុណ្ណោះ ស្រាប់តែមានគេប្រាប់ថា កូនត្រូវរានទេវតាធ្លាក់សង្កត់ស្លាប់ទៅហើយ រួចក៏រត់មើលក៏ឃើញកូនស្លាប់មែន។

ប្រជាពលរដ្ឋបានធ្វើការរិះគន់ផងដែរថា រានទេវតាដែលម្ចាស់ដាក់តាំងលក់នោះ គឺគ្រាន់តែលើកបណ្តុបលើជើងទម្រតែប៉ុណ្ណោះ មិនបានបូកស៊ីម៉ង់ត៍ ឬក៏មានអ្វីទល់ទ្រឱ្យមាំទេ ហើយប្រសិនបើបូកស៊ីម៉ង់នោះ ក៏មិនបណ្តាលឱ្យធ្លាក់សង្កត់ក្មេងស្លាប់ដូច្នេះដែរ។ នេះគឺជាមេរៀនមួយផងដែរ សម្រាប់អាជ្ញាធរក៏ដូចជាអ្នកប្រកបរបររកស៊ីយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ ហើយក៏សំណូមពរឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ច ជួយរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ ឱ្យមានសណ្តាប់ធ្នាប់ផង ដើម្បីទុកចិញ្ចើមថ្នល់ឱ្យអ្នកថ្មើរជើងដើរ និងការពារបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ដូចជាករណីនេះ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

បន្ទាប់ពីកើតហេតុ ម្ចាស់អាជីវកម្មទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នារត់គេចខ្លួនអស់។ ករណីនេះលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតករណីនេះជាបន្ទាន់៕

https://youtu.be/_7feRPIVX_E

https://youtu.be/vjc–xCpi48

photo_2016-12-01_11-02-44photo_2016-12-01_11-02-43photo_2016-12-01_11-02-42photo_2016-12-01_11-02-41photo_2016-12-01_11-02-40photo_2016-12-01_11-02-39photo_2016-12-01_11-02-39-2photo_2016-12-01_11-02-38photo_2016-12-01_11-02-37photo_2016-12-01_11-02-36photo_2016-12-01_11-02-36-2photo_2016-12-01_11-02-56photo_2016-12-01_11-02-55photo_2016-12-01_11-02-54photo_2016-12-01_11-02-53photo_2016-12-01_11-02-52photo_2016-12-01_11-02-51photo_2016-12-01_11-02-45photo_2016-12-01_10-54-11photo_2016-12-01_10-54-10photo_2016-12-01_10-54-08photo_2016-12-01_10-54-08-2photo_2016-12-01_10-54-07photo_2016-12-01_10-54-06photo_2016-12-01_10-54-06-2photo_2016-12-01_10-54-05photo_2016-12-01_10-54-05-2photo_2016-12-01_10-54-04photo_2016-12-01_10-54-12

មតិយោបល់