ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តកំពង់ធំរងការរិះគន់ថា អសមត្ថភាពក្នុងការបង្ក្រាបការដឹកជញ្ជូនសត្វ

កំពង់ធំៈ ការដឹកជញ្ជូនផលិតផលកើតពីសត្វបានធ្វើសកម្មភាពដឹកជញ្ជូនដោយគ្មានការត្រួតពិនិត្យសុខភាពម្ដងហើយម្ដងទៀតចេញពីស្រុកនានានៅក្នុងខេត្តកំពង់ធំឆ្ពោះទៅកាន់ខេត្តផ្សេងៗ និងការដឹកទៅប្រទេសវៀតណាម បានកំពុងតែមានភាពធូររឡុង ដោយសារតែពេទ្យសត្វអសមត្ថភាពក្នុងការបំពេញតួនាទីរបស់ខ្លួន ទើបឈ្មួញហ៊ានដឹកជញ្ជូនដោយសេរី។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន ការដឹកជញ្ជូនសេះក៏គ្មានការត្រួតពិនិត្យពីពេទ្យសត្វ និងការដឹកជញ្ជូនគោកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ចេញពីស្រុកប្រាសាទបល្ល័ង្គឆ្ពោះទៅខេត្តកំពង់ចាម ក៏ពុំបានត្រួតពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនោះឡើយធ្វើឲ្យមានការសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែរអស់ហើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ការឃាត់រថយន្ដដឹកគោនេះ គឺឈ្មួញរកស៊ីគោ ក្របីម្នាក់ជាអ្នករាយការណ៍ឲ្យមន្រ្ដីពេទ្យសត្វចាប់ឃាត់រថយន្ដដោយសារតែការច្រណែន ការមិនត្រូវរួវជាមួយនិងអ្នករកស៊ីគោ ក្រពីដូចគ្នាទើបចាប់បាន កុំអីសកម្មភាពដឹកជញ្ជូននឹងមានភាពរលូនជាមិនខាន។

ចំណែកម្ចាស់គោបានប្រាប់ថា គាត់មានច្បាប់បញ្ជាក់ពីភូមិ/ឃុំ/ស្រុកប្រាសាទបល្ល័ង្គ និងមន្ទីរកសិកម្មខេត្តកំពង់ចាមរួចហើយ ដោយគេបញ្ជាក់ថា មិនបាច់បង់លុយឲ្យខាងមន្ទីរកសិកម្មខេត្តកំពង់ធំទៀតទេ ទើបគាត់ពុំបានសុំ ហើយម្យ៉ាងទៀតគោនេះដឹកយកទៅចិញ្ចឹមតែប៉ុណ្ណោះមិនមែនដឹកយកទៅលក់នោះទេ។

លោក ចាន់ បញ្ញាវ័ន្ដ មន្រ្ដីពេទ្យសត្វខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីពិនិត្យរួចឃើញថា គេមានច្បាប់បញ្ជាក់ពីភូមិ/ឃុំ/ស្រុក ខាងខេត្តកំពង់ចាមនិង លិខិតបញ្ជាក់ពីភូមិ/ឃុំ/ស្រុក ខាងខេត្តកំពង់ធំថា គោនេះពិតជាគោដែលសុំបំលាស់ទី ពុំបានយកទៅលក់ដូរនោះទេ ទើបគាត់ពុំបានឆ្លងកាត់មន្ទីរកសិកម្មខេត្តកំពង់ធំ ក្រោយពីពិនិត្យមិនបានធ្វើការផាកពិន័យនោះទេ ហើយប្រគល់ឲ្យម្ចាស់ធ្វើដំណើរបន្ដទៅទៀត។

ទាក់ទិននិងការធ្វេសប្រហែសនេះ លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា មកពីអ្នកដឹកជញ្ជូនសត្វមិនមកសុំការអនុញាតក្នុងការធ្វើចលនាសត្វពីពេទ្យសត្វ និងធ្វើការបង់ថ្លៃទៅតាមតម្លៃក្បាលដែលបានកំណត់ ទើបពេទ្យសត្វមិនដឹង ហើយនៅពេលដែលពេទ្យសត្វចាប់បាននិងធ្វើការផាកពិន័យ៕

photo_2016-12-04_07-28-18photo_2016-12-04_07-28-14photo_2016-12-04_07-28-17

មតិយោបល់