បុរសម្នាក់ដេកស្លាប់ក្រោយពីនគរបាលជំនាញធ្វើកោសល្យវិច្ច័យឃើញថា ខ្យល់គរ

ព្រះសីហនុៈ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១ ខែវិច្ឆិកានេះ ស្ថិតនៅចំណុចក្រុម៦ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមានករណីមនុស្សស្លាប់ម្នាក់ អ្នកស្លាប់ឈ្មោះ កែវ វណ្ណៈ (ហៅអាជ្រូក) ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិផ្សារតូច សង្កេតទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមាន ប្រពន្ធឈ្មោះ គង់ ស្រីសុជា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានស្រុកកំណើត ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមការធ្វើកោសល្យវិច័យរបស់នគរបាលបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-01_20-14-18photo_2016-11-01_20-14-20

មតិយោបល់