ព័ត៌មានជាតិ

សិស្សវិទ្យាល័យស្វាយជ្រំម្នាក់ ចេញពីសាលារៀនចុះលេងទឹកព្រែកលង់ស្លាប់

ស្វាយរៀងៈ យុវសិស្សម្នាក់ចេញពីសាលារៀននាំគ្នាចុះលេងទឹកព្រែក ត្រង់ចំណុចឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។

ប្រជាពលរដ្ឋបានឲ្យដឹងថា យុវសិស្សដែលលង់ទឹកស្លាប់នេះមានឈ្មោះ ដាវីត ភេទប្រុស អាយុជាង១០ឆ្នាំ ជាសិស្សវិទ្យាល័យស្វាយជ្រំ មានទីលំនៅភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ យុវសិស្សរងគ្រោះចេញពីសាលារៀន ហើយក៏នាំមិត្តភក្តិ២-៣នាក់ ចុះហែលទឹកលេងនៅចំណុចព្រែកខាងកើតវត្តជោតិការាម ខណៈកំពុងតែលេងទឹកជនរងគ្រោះបានហែលទៅលេងទឹកជ្រៅ ហើយក៏លិចបាត់មិត្តភក្តិមិនហ៊ានចូលទៅជួយ ក៏រត់ឡើងលើគោកស្រែកហៅឲ្យអ្នកភូមិ និងអ្នកធ្វើដំណើរជួយ តែជាអកុសលយុវសិស្សដាវីតបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុ អ្នកភូមិបានមកចុះរកសាកសព រួចប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-12-04_09-23-26photo_2016-12-04_09-23-24-2photo_2016-12-04_09-23-24photo_2016-12-04_09-23-25

មតិយោបល់