ព័ត៌មានជាតិ

Nissan គ្រោង​លក់​រថយន្ត​ម៉ូ​ដែល Infiniti លើ​ទឹកដី​កំណើត​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Nissan Motor Co នឹង​លក់​រថយន្ត​ម៉ូ​ដែល Infiniti Luxury នៅលើ​ទឹកដី​កំណើត​របស់​ខ្លួន ដើម្បី​ពង្រីក​ទីផ្សារ ក៏ដូចជា​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​។​

​យោង​តាម​សារព័ត៌មាន Nikkei បានឲ្យដឹងថា Nissan សម្រេចចិត្ត​លក់​រថយន្ត​ម៉ូ​ដែល Infiniti នៅលើ​ទឹកដី​កំណើត​គឺ​ដើម្បី​ប្រកួត​ប្រែង​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ BMW​។​

​ក្រុមហ៊ុន​បាន​និយាយថា នឹង​ធ្វើការ​រចនា​ម៉ូដ ម៉ូ​ដែល Skyline ដែល​ជា​ប្រភេទ​រថយន្តស្ព័​រ​ឡើងវិញ​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​។ Skyline ជា​ម៉ូ​ដែល​រថយន្ត​មួយ​របស់ Nissan ដែល​លក់​ដាច់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ក្នុងតម្លៃ ៣៦.៧០០​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​វិញ​នៅ​មិន​ទាន់​កំណត់​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អ្នកនាំពាក្យ​របស់ Nissan មិន​បាន​បញ្ចេញ​មតិ​អ្វី​ទាំងអស់ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា នេះ​ប្រហែល​ជា​ការពិត​៕

infiniti

មតិយោបល់