ព័ត៌មានជាតិ

ឪពុករំលោភកូនស្រី រហូតមានផ្ទៃពោះ ទើបបែកការ

កំពង់ឆ្នាំងៈ ឪពុកបានចាប់រំលោភកូនស្រីចុងរហូតមានផ្ទៃពោះ ហើយបាននាំនាងទៅរំលូតកូនចោល នៅពេលមានការឈ្លោះប្រកែក និងវាយតប់គ្នា នៅក្នុងគ្រួសារ ប្រពន្ធនិងកូនខឹងក៏បានប្តឹងសមត្ថកិច្ចចាប់ខ្លួន បុរសជាប្តីកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

នគរបាលព្រហ្មកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានឲ្យដឹង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ថា ជនជាប់ចោទខាងលើមានឈ្មោះ ភឿន ផល អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ ចំណែកកូនស្រីប្រពន្ធចុង ជាជនរងគ្រោះមានឈ្មោះ ផ ស ម អាយុ២១ឆ្នាំ។

នគរបាលបានបន្តថា តាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ និងនារីរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនជាប់ចោទបានឲ្យដឹងថា បុរសជាប់ចោទបានប្រពន្ធចុង១៤ឆ្នាំមកហើយ។ កាលនារីរងគ្រោះជាកុមារអាយុ១៤ឆ្នាំ នាងធ្លាប់បានឪពុកចុងបៀតបៀនលើរាងកាយជាច្រើនលើក ដូចជា ចាប់ថើបចាប់ច្របាច់ដោះ និងចាប់បឺតមាត់ជាដើម ក្រោយមកនៅក្នុងឆ្នាំ២០១៤ និង២០១៥ នាងក៏ត្រូវបានឪពុកចាប់ធ្វើបាបដូចករណីខាងលើជាញឹកញាប់ទៀត។ រឿងទាំងនេះ ម្តាយនាងក៏បានដឹងផងដែរ ហើយបានសុំអង្វរប្តីនាងសុំកុំឲ្យធ្វើបាបកូនស្រី ព្រោះនាងធំហើយនាំឲ្យខ្មាសគេ ក្នុងស្រុក តែឪពុកនាងមិនស្តាប់ការអង្វរ កររបស់ប្រពន្ធឡើយ។

មកដល់ថ្ងៃមិនចាំ ក្នុងខែមីនា ឆ្នាំ២០១៦ រូបនាងត្រូវបានឪពុកចុងចាប់រំលោភបានសម្រេចចំនួន២ដង ពេលម្តាយនាងទៅធ្វើការនៅក្នុងរោងចក្រឆ្ងាយពីផ្ទះ និងនៅក្នុងខែមេសា ឆ្នាំ២០១៦ នាងក៏ត្រូវឪពុកចុងចាប់រំលោភបានសម្រេចបាន២ដងទៀត រហូតមានផ្ទៃពោះ។ ក្នុងថ្ងៃមួយនោះឪពុកនាងបាននាំនាងមករំលូតកូនចោល នៅពេទ្យឯកជនក្នុងស្រុកកំពង់ត្រឡាច តែម្តាយនាងមិនបានដឹងឡើយ។ ក្រោយមកនៅក្នុងថ្ងៃទី១១ និង១២ ខែកក្កដានេះ ប្តីប្រពន្ធ និងកូនស្រីរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា ហើយប្តីក៏បានវាយធ្វើបាបប្រពន្ធ និងកូន ដោយអត់ទ្រាំមិនបាន ប្រពន្ធនិងកូនក៏បានប្តឹងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន អំពីរឿងប្តី និងឪពុកបានចាប់រំលោភនាង និងបង្ខំឲ្យនាងរំលូតកូន ហើយនៅល្ងាចថ្ងៃទី១៣ ខែកក្កដា បុរសជាប្ដី(ជនសង្ស័យ) ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឈ្មោះ ភឿន ផល គ្មានពាក្យអ្វីដោះសារ ក្រៅពីសារភាពនូវអំពើ ដែលខ្លួនបានប្រព្រឹត្តនោះឡើយ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនខ្លួនល្មើសទៅកាន់សាលាដំបូងខេត្តចាត់កាវស្រាវជ្រាវ ផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕

មតិយោបល់