ភ្នំពេញៈ បុរសម្នាក់ បានដេកស្លាប់ក្នុងមុងលើគ្រែ អស់រយៈពេល៣ថ្ងៃ រហូតដល់មានក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា មានឈ្មោះ សំ សឺឌី អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ មុខរបរមន្រ្តីក្រសួងទេសចរណ៍។ សមត្ថកិច្ចបញ្ជាក់ថា បុរសខាងលើ គឺស្លាប់ដោយសារជំងឺគាំងបេះដូង។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/tcNzDklso0I

មតិយោបល់