ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ព្រមទាំងថ្នាំញៀនចំនួន២កញ្ចប់តូច

កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឃាត់ខ្លួនពីបទ​​​​រក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្លូវបេតុងច្រកចូលផ្ទះសំណាក់រីករាយ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ គាងផេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបបរមិនប្រាកដ មានទីលំនៅ ភូមិតាខ្មៅ២ ក្នុងអគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងវត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកកice)ចំនួន២កញ្ចប់តូច កាបូបប្រាក់ចំនួន១ពណ៌សូកូឡា(គ្មានប្រាក់) ទូរសព្ទដៃចំនួន១គ្រឿងម៉ាក(Camfone)។

សមត្ថកិច្ចបានបន្តថា ខណៈដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនបានល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបឆ្លងកាត់ ដោយមានការសង្ស័យ ក៏ហៅដើម្បីត្រួតពិនិត្យ ឆែកក្នុងខ្លួន ហើយបានប្រទះឃើញថ្នាំញៀនចំនួន២កញ្ចប់តូចកាន់នៅនឹងដៃ ឈ្មោះ ឆាយ គាងផេង នេះតែម្តង។ ឃើញដូចនេះ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកផ្នែកប្រឆាំងគ្រឿងញៀនតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជារបស់ខ្លួនមែនដោយបានទៅទិញនៅម្តុំឡឥដ្ឋ សង្កាត់ចាក់អង្រែក្រោម ក្នុងតម្លៃ៤ម៉ឺនរៀលពកេ្មងប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល១៦ឆ្នាំ។ ចំណែក សាម៉ីខ្លួនផ្ទាល់វិញ គ្រាន់តែចេះប្រើប្រាស់ថ្នាំប៉ុណ្ណោះ មិនដែលបានប្រព្រឹត្តអំពើល្មើសអ្វីផ្សេងទេ ហើយការដែលចេះប្រើប្រាស់នេះ មានរយៈពេលបីខែកន្លងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកផ្នែកប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

បុរសម្នាក់និងថ្នាំញៀន២កញ្ចប់បុរសម្នាក់និងថ្នាំញៀន២កញ្ចប់

មតិយោបល់