ព័ត៌មានជាតិ

យុវជនអត់ការងារធ្វើ ០២នាក់ ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កណ្តាល: យុវជន ០២នាក់ ដែលមានអាយុមិនលើសពី ២២ឆ្នាំ ត្រូវបានសមត្ថកិច្ចស្រុកកោះធំ ខេត្ត កណ្តាល ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ២១ ក្នុងភូមិកំពុងស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យ ០២ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ ស្រូយ ភក្រ្តា ប្រុស  អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី  ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ឈុន តុលា(ហៅខ្លា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់បាននោះ រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ (ហៅម៉ាទឹកកក) ចំនួន ០១ កញ្ចប់តំលៃ៩ម៉ឺនរៀល-ទូរសព្ទ័ដៃ អិនចុចពិល០២គ្រឿង, ដែកកេះ០១ កាបូបដៃ០១-ម៉ូតូម៉ាកហុងដា សេ90ជ្រុង ពណ៌ទឹកប៊ិចចំនួន០១គ្រឿង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង០៧.៣០ នាទី កម្លាំងសមត្ថកិច្ចនរគរបាលស្រុកកោះធំ បានចេញល្បាតក្នុងភូមិសាស្រ្ត តាមដងផ្លូវជាតិលេខ២១ ពេលចុះទៅដល់ចំណុចខាងជើងស្ពានព្រែកឈឹម(ស្ពានលេខ៤៩) ស្ថិតនៅក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្តាល ក៏បានជួបមុខសញ្ញាខាងលើកំពុងជិះម៉ូតូមានការសង្ស័យក៏បានហៅឲ្យឈប់រួចក៏បានធ្វើការឆែកឆេរលើដងខ្លួនក៏បានប្រទះឃើញថ្នាំញៀន០១កញ្ចប់ដែលពួកគេបានទិញពីឈ្មោះ សុខ នីភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិអន្លង់តាសេកឃុំព្រែកអំបិល ស្រុកស្អាង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់