ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកនយោបាយស្រីដ៏មានប្រជាប្រិយភាពឥណ្ឌាម្នាក់ បានស្លាប់ដោយសារជំងឺគាំងបេះដូង

ឥណ្ឌាៈ លោកស្រី Jayalalithaa Jayaraman ដែលគេស្គាល់ថា ជា
អ្នកនយោបាយស្រីដ៏ឥទ្ធិពលបំផុត និងជាប្រធានរដ្ឋមន្រ្តី នៃរដ្ឋ Tamil Nadu បានស្លាប់ក្នុងវ័យ ៦៨ ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពពីមន្ទីរពេទ្យអាប៉ូឡូក្រុង Chennai បានឱ្យដឹងថា លោកស្រី J Jayalalitha បានស្លាប់កាលពីយប់ថ្ងៃអាទិត្យ នៅវេលាម៉ោង ១១ និង៣០ នាទីយប់ (ម៉ោងក្នុងស្រុកថ្ងៃចន្ទ) ដោយសារជំងឺគាំងបេះដូង។

នៅខណៈនេះដែរ មានអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា សម្ដែងទុក្ខព្រួយ ហើយថែមទាំងអធិស្ឋាន សូមឲ្យលោកស្រី ដឹងខ្លួនឡើងវិញ។

ក្រុមប៉ូលិសពិសេស ត្រូវបានគេដាក់ពង្រាយបន្ថែម នៅរដ្ឋភាគខាងត្បូង ចំពេលមានការភ័យខ្លាចនៃភាពចលាចល ក្នុងចំណោមអ្នកគាំទ្ររបស់លោកស្រី៕

india

មតិយោបល់