(ភ្នំពេញ)៖ ដេីម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាប៉ុន្មានថ្ងៃទៀតនេះ សាលារាជធានីភ្នំពេញបាន រៀបចំនិងតុបតែងតម្លេីងលំអភ្លេីងតាមដេីមឈេីនិងគល់ឈេី ចំនួន៦ទីតាំង នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៦នេះ។ នេះបើតាមការបង្ហាញឲ្យឃើញលើប្រព័ន្ធសង្គម Facebook Page ជាផ្លូវការរបស់លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ។
ក្នុងគេហទំព័រនេះបានសរសេរថា ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងតុបតែងតម្លេីងលំអភ្លេីងតាមដេីមឈេីនិងគល់ឈេីតាមផែនការដូចខាងក្រោមៈ១-សួនច្បារមុខអតីតទូរទស្សន៍បុ៉ស្តិ៍លេខ៣។ ២-ជួសជុលនិងបន្ថែមអំពូល LED ដេីមឈេីសួនវិមានឯករាជ្យ។៣-ជួសជុលនិងបន្ថែមអំពូល LED ដេីមឈេីមហាវិថីព្រះនរោត្តម។៤-ជួសជុលនិងបន្ថែមអំពូល LED ដេីមឈេីសួនព្រះគណេស។៥-តម្លេីងភ្លេីងសួនច្បារមុខវិមានសន្តិភាព។៥-តម្លេីងភ្លេីងគល់ដេីមចំបីុសួនច្បារមុខដេអិន។៦-តម្លេីងភ្លេីងគល់ស្លាយក្សមាត់ទន្លេ៕
ព័ត៌មានជាតិ
មតិយោបល់