ព័ត៌មានជាតិ

មនុស្ស២នាក់ស្លាប់ ទីតាំងផ្សេងគ្នានៅថ្ងៃតែមួយ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុប ជនជាតិខ្មែរឥស្លាម ម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលដែលក្រុមគ្រួសារនាំទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ និងបុរសជាកម្មករថ្លឹងធ្យូងម្នាក់ទៀតត្រូវបានគេប្រទះឃើញដេកស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ក្នុងថ្ងៃតែមួយ នៅសង្កាត់ច្បារអំពៅទី២ និងសង្កាត់ព្រែកប្រា ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះទី១ ឈ្មោះ ចាន់ រៀម អាយុ៣៦ឆ្នាំ មុខរបរជាកម្មករថ្លឹងធ្យូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៨ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ដោយមានស្រុកកំណើតនៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មុនពេលកើតហេតុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ គេមិនបានឃើញបុរសរងគ្រោះចុះមកក្រោមធ្វើការដូចសព្វមួយដងនោះ ទេ ជាហេតុធ្វើឲ្យអ្នកធ្វើការជាមួយគ្នា សង្ស័យក៏បានឡើងទៅដាស់ទើបដឹងថា ជនរងគ្រោះ ស្លាប់បាត់បង់ជិវិតទៅហើយ។

ចំណែកជនរងគ្រោះទី២ឈ្មោះ សុះ អារ៉ាហ្វីន អាយុ៥៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៥ភ៤ ផ្លូវលេខ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានស្លាប់បាត់បង់ជីវិតនៅពេលដែលក្រុមគ្រួសារបញ្ជូនយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អេកមានជ័យ ក្រោយពីមានអាការៈមិនស្រួលខ្លួននោះ។ បើតាមប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានមានអាការៈមិនស្រួលខ្លួន ហើយក៏ត្រូវក្រុមគ្រួសារបញ្ជូនយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យ តែជាអកុសលបុរសរូបនោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញចក្ខុក៏បានចុះទៅធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យទៅលើសពរបស់បុរសរងគ្រោះទាំងពីរនាក់បានឲ្យដឹងថា សាកសពជនរងគ្រោះទាំង២នាក់ សុទ្ធតែស្លាប់បាត់បង់ជិវិតដោយសារតែជំងឺគាំងបេះដូង ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីរៀងៗខ្លួន៕

មតិយោបល់