ស្ទឹងត្រែងៈ នារីម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានប៉ុនប៉ងធ្វើអត្តឃាតចាក់សម្លាប់ខ្លួននឹងកាំបិតចុងស្រួច ដោតជាប់ពោះយ៉ាងសាហាវ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីដែលប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងខាងលើនេះ មានវ័យប្រហែល២៥ឆ្នាំ ដោយមិនដឹងថានាងមានវិបត្តិអ្វីនោះទេ ស្រាប់តែនារីខាងលើ បានយកកូនកាំបិតចិតបន្លែចុងស្រួចមកចាក់ពោះខ្លួនឯងបំណងផ្តាច់ជីវិត បណ្តាលឲ្យផ្លែកាំបិតដោតជាប់នឹងពោះគួរឲ្យស្ញើប ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកទល់ពេលនេះ នារីខាងលើនៅមិនទាន់ដឹងថាស្លាប់ឬរស់នៅឡើយនោះទេ៕
មតិយោបល់