ព័ត៌មានជាតិ

ឃុំខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់ដល់ក្នុងផ្ទះសងសឹកបញ្ចប់គំនុំ

កណ្តាលៈ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនដៃដល់គំនុំរឿងចែកលុយមិនស្មើ និងចាប់រំលោភប្រពន្ធសម្លាប់សងសឹកបញ្ចប់គំនុំ មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានយកដាវស៊ាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះព្រោះរឿងចែកលុយមិនស្មើ និងចាប់រំលោភប្រពន្ធរបស់ខ្លួនខាងលើ មានឈ្មោះ ឈឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ងួន វុទ្ធី សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២៤៦៣ ដ.ក.ស.ឃ.ខ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ពីបទ ឃាតកម្ម តាមបញ្ញាត្តិ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានជនដៃដល់នាំបក្ខពួកកាប់សម្លាប់នៅក្នុងថ្លុកឈាម នៅលើផ្ទះជួលដោយសារខឹងរឿងស៊ីដាច់លុយដែលចំណេញពីលក់ថ្នាំញៀន និងខឹងនឹងជនរងគ្រោះដែលបានចាប់រំលោភប្រពន្ធជនសង្ស័យកាលពីខែមុន។ករណីឃាតកម្មកាប់សម្លាប់ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៥០នាទី ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះដែលជនរងគ្រោះជួលស្នាក់នៅ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកសិករ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ សល់ ថាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានគ្នាចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនម្នាក់ នៅវេលាម៉ោងប្រមាណ១២ថ្ងៃដដែល មានឈ្មោះឈឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ (ជាជនដៃដល់ត្រូវបានឃាត់ខ្លួន)។ ដោយឡែកបក្ខពួកចំនួន២នាក់ទៀត រួមមាន ឈ្មោះរស្មី ភេទប្រុស មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (រត់គេចខ្លួន) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុង តាខ្មៅ (រត់គេចខ្លួន)។

ជនរងគ្រោះត្រូវជនសង្ស័យ ប្រើកាំបិទចុងស្រួចដែលជាប្រភេទដាវស៊ាំម៉ូរ៉ៃប្រវែងប្រហែល៤តឹក កាប់ពីក្រោយចំកញ្ចឹងកមួយកាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ក្រោយពីធ្វើសកម្មភាពពួកគេ បានរត់គេចទៅទិសខាងត្បូង ក៏ត្រូវបាននគរបាលតាមចាប់បាននៅចំណុចរណ្តៅដីមួយកន្លែងត្រង់ទួលតាងិល ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ចំណែកឯបក្សពួក២នាក់ទៀតបានជិះម៉ូតូម៉ាកស៊ុយសាគីលែតមួយគ្រឿងរត់គេចខ្លួន។

យោងតាមចម្លើយសារភាពជាបឋម របស់ជនសង្ស័យ បានឱ្យដឹងថា មូលហេតុដែ លខ្លួនសម្លាប់ជនរងគ្រោះនេះ ដោយសារតែខឹងរឿងស៊ីដាច់លុយចំណេញពីលក់ថ្នាំញៀន និងកាលពី១ខែមុន ជនរងគ្រោះបានបានចាប់រំលោភប្រពន្ធរបស់ខ្លួននៅចំណុចរណ្តៅដីខាងលើខណៈដដែលរូបគេមិននៅ។ ទើបធ្វើឱ្យរូបគេមានគំនុំ ក៏នាំបក្ខពួកទៅសម្លាប់ជនរងគ្រោះដល់ផ្ទះជួលដែលគេស្នាក់នៅតែម្តងទៅហើយក្រោយពេលកើតហេតុ បន្សល់នូវម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហាម ពាក់ស្លាកលេ ខ.ថ.5047 ភព1 មួយគ្រឿងជារបស់ជនរងគ្រោះ នៅមុខផ្ទះកើតហេតុ។

សាក្សីដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ដែរថា ជនរងគ្រោះទើបតែមកជួលផ្ទះនេះស្នាក់នៅមួយរយៈប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ គេឃើញមានមនុស្សប្រុសមួយក្រុមបានជិះម៉ូតូមកឈប់នៅខាងមុខផ្ទះ ហើយនាំគ្នាចូលទៅក្នុងផ្ទះនោះ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញមនុស្ស៣នាក់ចេញមកវិញ ដោយម្នាក់រត់ត្រហេបត្រហបទៅទិសខាងត្បូង ឯ២នាក់ទៀតជិះម៉ូតូទៅខាងជើង និងឮនិយាយថាហៅឡានពេទ្យ។ ក្រោយមកអ្នកនៅជិតខាងក៏ដើរទៅក្បែរឃើញ មានឈាមក្រហមច្រាលពេញផ្ទៃទឹកនៅក្រោយផ្ទះ ក៏រត់ទៅប្រាប់មេភូមិ និងប្តឹងនគរបាលតែម្តង៕

https://youtu.be/bcQrTK0hlKQ

https://youtu.be/gmbnFQD03II

https://youtu.be/LpBnJgEhCt4

photo_2016-12-06_17-22-09photo_2016-12-06_17-22-06photo_2016-12-06_17-22-07photo_2016-12-06_17-22-08-2photo_2016-12-06_17-22-08photo_2016-12-06_17-22-09-2photo_2016-12-06_13-31-05photo_2016-12-06_13-31-06photo_2016-12-06_13-31-07photo_2016-12-06_13-31-08photo_2016-12-06_13-31-09photo_2016-12-06_13-31-10photo_2016-12-06_13-31-11photo_2016-12-06_13-31-12photo_2016-12-06_13-31-14photo_2016-12-06_13-31-15photo_2016-12-06_13-31-16photo_2016-12-06_13-31-17photo_2016-12-06_13-31-18

មតិយោបល់