ព័ត៌មានជាតិ

រន្ធត់! គ្រូបង្រៀនម្នាក់ត្រូវរថយន្តកុងតឺន័រ កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់!

ត្បូងឃ្មុំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនីសាន់ដឹកទូកុងតឺន័រមួយគ្រឿង បានបុកម៉ូតូសេ១២៥ កិនលោកគ្រូបង្រៀននៅខេត្តកំពង់ចាម ធ្លាយខួរម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

សពជនរងគ្រោះដែលស្លាប់នេះ ជាមនុស្សប្រុស មានអាយុ២៣ឆ្នាំ និងជាគ្រូបង្រៀននៅខេត្តកំពង់ចាម ដោយមានស្រុកកំណើតនៅស្រុកសំបូរ ខេត្តក្រចេះ។

មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-1390 តែម្នាក់ឯងចេញពីស្រុកក្នុងបំណងទៅធ្វើជាគ្រូបង្រៀននៅខេត្តកំពង់ចាម លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក នីសាន់ ពណ៌ស ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3M-2814 ដែលកំពុងបើកស្របគ្នាចេញពីខេត្តក្រចេះ បានបុកចំពីក្រោយពេញទំហឹង រួចកិនចំក្បាលនិងខ្លួនជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់