ព័ត៌មានជាតិ

នារីម្នាក់ បើកម៉ូតូធ្លាក់ជង្ហុកដួលបោកក្បាលរងរបួសធ្ងន់

ត្បូងឃ្មុំៈ នារីម្នាក់បើកម៉ូតូខ្វះការប្រុងប្រយត្ន័ ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោករងរបួសធ្ងន់ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៤៦-១៤៧ ភូមិជើងវត្ត សង្កាត់វិហាលូង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នារីរងគ្រោះខាងលើ មានឈ្មោះ ពៅ ដាណែត ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើហើយនៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងតែម្នាក់ឯងលុះបានមកដល់ចំណុចកើតហេតុ ក៏ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង យកម៉ូតូយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងសួងដើម្បីរង់ចាំក្រុមគ្រួសារមកយក ៕

មតិយោបល់