ព័ត៌មានជាតិ

លួចគេវាគ្រាន់ ពេលគេតាមទាន់ខ្នោះ​​!……

ភ្នំពេញៈ ជនសង្សយ័ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ប៉ុន្តែមិនបានសម្រេច ព្រោះម្ចាស់ឃើញទាន់ ក៏បានស្រែកឆោឡោ បង្ក​ឲ្យ​​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យ​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវឌួងងៀប ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្សយ័មានឈ្មោះ នី ឆុន ហៅតុង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក Honda C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-5561។

បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានឃុំខ្លួននៅអធិការដ្ឌានខណ្ឌមានជ័យ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិច្បាប់៕

https://youtu.be/iVL_EnSNwv8

មតិយោបល់