ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូថ្នាំញៀន

រតនគិរីៈ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបកែវ ធ្វើការឃាត់ខ្លួនពីបទជួញដូថ្នាំញៀន នៅវេលាម៉ោង៤នឹង១៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះឈ្មោះសុខសំអូន ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៣នាក់នេះ រួមមាន ទី១-ឈ្មោះ ទេព ចិន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលវរ:៦២៣ ទី២- ឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរធ្វើចំការ ទី៣- ឈ្មោះ ភ័ណ្ឌ ធីណា ភេទស្រី អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ(មានថ្នាំញៀនជាប់នឹងខ្លួន) ។

ប្រភពបានបន្តទៀតថា វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សរថ្លា សង្ស័យគ្រឿងញៀន ចំនួន០១ថង់ធំ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូង ខេត្តរតនគិរី៕

មតិយោបល់