ព័ត៌មានជាតិ

រថយន្តហាយឡែនឌឺ មួយគ្រឿង ត្រូវក្មេងស្ទាវមួយក្រុមដេញគាប់រថយន្ត

ភ្នំពេញ: បុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌឺ មកដល់ចំណុចក្រោមស្ពានអាកាស៥មករា ត្រូវក្រុមក្មេងស្ទាវមួយក្រុម ដេញគាប់កញ្ចក់រថយន្ត បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីយប់ទាបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពាន៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-2531 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុម ដោយក្នុងដៃមានកាន់ដុំថ្ម ជិះដេញតាមគាប់រថយន្តរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត ដោយពេលនេះ ជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង បានរត់ចោលរថយន្តតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើ និងយករថយន្តជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់រថយន្តមកយក៕

//youtu.be/iphpRkM_HcM

មតិយោបល់