ព័ត៌មានជាតិ

ប្រុងឆីព្រហ្មចារីយ៍កូនស្រី ត្រូវប្រពន្ធប្តឹង

ភ្នំពេញៈ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីដែលប្តឹងទៅលើជនសង្ស័យជាប្តី និងត្រូវជាឪពុកចុងរបស់ក្មេងស្រីពីបទបៀតបៀនកេរ្តិ៍ខ្មាស់។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការរាយការណ៍ពីលោកស្រី​ ទៀង​ សំអុន ​ទីព្រឹក្សាសង្កាត់រលួស ខណ្ខដង្កោព្រោះទ្រាំនឹងទង្វើជនអគតិដែលត្រូវជាឪពុកចុងរបស់កុមារីឈ្មោះ​ ស.ម​ អាយុ៩ឆ្នាំ ​ស្នាក់នៅជាមួយម្តាយបង្កើត​ ឈ្មោះ​ ង៉ាន់​ ស្រីវឿន ភេទស្រី អាយុ៣៦ឆ្នាំ ​មុខរបរកសិករ ដោយមានប្តីក្រោយដែលជាជនអគតិមានឈ្មោះ​ ជន​ ជឿន​ មានអាយុ៣៧ឆ្នាំ​មុខរបរកសិករ ស្នាក់នៅក្នុងផ្ទះជាមួយគ្នា ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ខដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ស្ទើតែរៀងរាល់ថ្ងៃ ឪពុកចុងរូបនេះ តែងតែវាយដុំទាត់ធាក់ទៅលើប្រពន្ធ និងកូនស្រី តែស្ត្រីជាម្តាយតែងតែលាក់រឿងមិនបញ្ចេញឲ្យបងប្អូនបានដឹងនោះទេ លុះនៅល្ងាចថ្ងៃទី១១ ខែ​ធ្នូ ​ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់ឈ្មោះ​ យន់​ ហឿន​ ហៅពៅ ដែលត្រូវជាប្អូនថ្លៃរបស់ម្តាយក្មេងស្រីរងគ្រោះ បានមកលេងផ្ទះក៏បានប្រទះឃើញឈ្មោះ​ ជន ជឿន កំពុងតែវាយទាត់ធាក់ប្រពន្ធ និងកូនចុង គាត់ក៏បានចូលទៅជួយឃាត់ តែជនអគតិរូបនោះមិនស្តាប់ឡើយ ខណៈនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានលួចខ្សឹបប្រាប់ប្អូនថ្លៃរបស់ម្តាយកុមារីរងគ្រោះថា ជនខាងលើមិនត្រឹមតែប្រើហិង្សាលើប្រពន្ធកូននោះទេ ថែមទាំងឲ្យកុមាររីរងគ្រោះលេងប្រដាប់ភេទរបស់ខ្លួន ហើយជនជននោះយកដៃទៅលេងប្រដាប់ភេទក្មេងស្រីនោះវិញជាច្រើនលើកច្រើនសារមកហើយ ដោយម្តាយកុមារីមិនហ៊ានប្តឹងសមត្ថកិច្ច។ បន្ទាប់ពីឮដូច្នេះ ស្ត្រីដែលជាប្អូនថ្លៃក៏បានដឹកដៃម្តាយកុមារីរងគ្រោះមកប្តឹងនគរបាលប៉ុស្តិ៍រលួសឲ្យចាត់ការ។

គ្រាន់តែទទួលបានដំណឹងនេះភ្លាម កម្លាំងព្រហ្មទណ្ឌខណ្ខដង្កោ ក៏បានចុះទៅដល់ផ្ទះជនសង្ស័យ ឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌដង្កោ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសាភាពថា រូបគេគ្រាន់តែឲ្យក្មេងស្រីដែលជាកូនចុងលិឍប្រសាប់ភេទខ្លួន ហើយខ្លួនក៏ស្រលាញ់កូនស្រីនោះដូចជាកូនបង្កើតដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាំងរួមមានដំបងឈើស្រួច និងកាំបិតចុងស្រួចបាននាំមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់