បន្ទាប់ពីរង់ចាំអស់ពេលជាង ២ ខែមក គឺចាប់តាំងពីក្រុមហ៊ុនធ្វើតេស្តលើប្រព័ន្ធ iOS 10.2 ដំបូងជាមួយក្រុមអ្នកអភិវឌ្ឍន៍របស់ពួកគេ នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ Software update របស់ iOS 10.2 ចុងក្រោយ ជាសាធារណៈសម្រាប់ប្រើប្រាស់ហើយ។
ចំពោះវីធីដំឡើងប្រព័ន្ធ iOS នៅលើ iPhone, iPad ឬ iPod touch ទៅកាន់ជំនាន់ថ្មីបំផុតនេះ សូមលោកអ្នកធ្វើតាមការណែនាំរបស់យើងខ្ញុំដូចខាងក្រោម៖
តម្រូវការអនុវត្តន៍៖
- សូមភ្ជាប់ iPhone, iPad ឬ iPod touch ជាមួយនឹងបណ្តាញ Wi-Fi
- ត្រូវមានថាមពលថ្មនៅសល់យ៉ាងហោចណាស់ ៥០% (បើសិនជាក្រោម ៥០% សូមដោតភ្ជាប់ជាមួយឆ្នាំងសាកអំឡុងពេលប្រតិបត្តិការ)
របៀបដំឡើង iOS 10.2 តាមរយៈ OTA ( Over The Air)
១- ជាដំបូង សូមបើកកម្មវិធី Settings → General → Software Update
២- រង់ចាំដំណើរការចប់ នោះលោកអ្នកនឹងឃើញមានប៊ូតុងឈ្មោះថា Download and Install លេចចេញមក
៣- ចុចលើប៊ូតុង Download and Install រង់ចាំដំណើរការចប់ ជាការស្រេច។
សម្រាប់ធាតុសំខាន់នៃ iOS 10.2 ចុងក្រោយនេះ គឺមានភ្ជាប់មកជាមួយនៅចំណុចទាក់ទាញ និងមុខងារពិសេសខ្លាំងជាច្រើន ជាអាទិ៍ វាមានបន្ថែមរូប emojis ថ្មីជាង ៧០ សម្រាប់ប្រើប្រាស់ ការរចនាផ្ទាំងកម្មវិធីប្រើប្រាស់កាន់តែស្រស់ស្អាត និងទាក់ភ្នែកជាងមុន ហើយក៏មានការកែលំអរកម្មវិធី Music ថ្មីផងដែរ៕
មតិយោបល់