ព័ត៌មានបច្ចេកវិទ្យា

Samsung ប្រកាសថា Galaxy Note 7 ប្រមូលមកវិញជិតគ្រប់អស់ហើយ!


«សម្រាប់ចំណុចនេះ នៅវេលានេះ ពួកយើងសូមសម្តែងការស្មោះត្រង់ ជាមួយអារម្មណ៍មិនល្អសម្រាប់ការលើកឡើងសារជាថ្មីថា Samsumg Galaxy Note 7 Saga ប្រហែលជានឹងមិនអាចចេញមកទេ ឬអាចនឹងបញ្ចប់ត្រឹមហ្នឹង។ បើទោះបីជាពួកយើងខិតខំប្រឹងប្រែងប្រមូលរាល់ឧបករណ៍មកវិញយ៉ាងលឿនពីគ្រប់មជ្ឈដ្ឋាន ហើយសូម្បីតែការផ្តល់ជូននូវការផ្លាស់ប្តូរឧបករណ៍ថ្មីជូនយ៉ាងភក្តីភាពយ៉ាងណាក៏ដោយ ក៏ Note 7 មួយចំនួននៅតែឋិតក្នុងដៃរបស់អ្នកប្រើប្រាស់ដដែល។» នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន Samsung។

ក្រុមហ៊ុនបានអះអាងថា មកត្រឹមថ្ងៃនេះ ខ្លួនបានប្រមូលចូល Note 7 ជាង ២,៧ លានគ្រឿង ក្នុងចំណោមចំនួនដែលបានលក់ចេញសរុប ៣,០៦ លានគ្រឿង។ នេះជាសមិទ្ធផលមួយសម្រាប់ក្រុមហ៊ុន ដែលបានប្រមូលចូលចំនួនទូរស័ព្ទដែលបានលក់ចេញទៅកាន់ទីផ្សារសំខាន់ៗដូចជាតំបន់អឺរ៉ុប និងអាមេរិកខាងជើង មកវិញ ក្នុងអត្រាជាង ៩០ភាគរយ។ ជារឿងកាន់តែគួរឲ្យចាប់អារម្មណ៍ បើទោះបីជានៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ចំនួនទូរស័ព្ទដែលប្រមូលបានយកវិញ មានប្រមាណជាង ៨០ ភាគរយ ប្រហាក់ប្រហែលនឹងតំបន់ដទៃដែរ។

ចំណុចនេះដែរ អាចជាស្ថានភាពដ៏តូចចង្អៀតសម្រាប់ឲ្យក្រុមហ៊ុន Samsung ធ្វើឲ្យមានភាពស្ងាត់ស្ងៀមទៅវិញបាន។ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ បានបញ្ចេញការកំណត់កម្រិតនៃការសាកថ្មទូរស័ព្ទ ដើម្បីជៀសវាងការផ្ទុះឆេះកើតឡើងចំពោះអ្នកដែលកំពុងប្រើប្រាស់ Galaxy Note 7 ប៉ុន្តែ ដំណោះស្រាយនេះ គ្រាន់តែជាការការពារបណ្តោះអាសន្ននោះទេ ហើយបញ្ហាវានៅតែកើតមានឡើងអញ្ចឹង៕

មតិយោបល់