ប៊ែកឡាំង៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ BMW បានបង្ហាញរបាយការណ៍លក់រថយន្តនៅក្នុងឆ្នាំ ២០១៣ ដោយតម្រូវការនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកបានឡើងខ្ពស់។ នេះបើយោងតាមសេចក្ដីរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញ។

ចំនួនរថយន្តសរុបដែលបានលក់មាន ១,៩៦លានគ្រឿង ដែលនៅក្នុងនោះមានម៉ាក MBW, Mini និង Rolls-Royce ដោយតួលេខនៃការលក់បានកើនឡើង ៦,៤ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១២។
ការលក់ម៉ាក BMW បានកើនឡើង ៧,៥ភាគរយ ស្មើនឹង ១,៦៥លានគ្រឿងក្នុងឆ្នាំ២០១៣ ដែលច្រើនជាងការលក់រថយន្តម៉ាក Audi របស់ក្រុមហ៊ុន Volkswagen មានត្រឹមតែ ១,៥៧លានគ្រឿង និងច្រើនជាងម៉ាក Mercedez-Benz របស់ក្រុមហ៊ុន Daimler មាន ១,៤៦លានគ្រឿង។
ក្រុមបានបញ្ជាក់ថា ទីផ្សាររថយន្តនៅតំបន់អាស៊ីបានកើនឡើង ១៧,៣ភាគរយ ស្មើនឹង ៥៧៦.៦១៦គ្រឿង ក្នុងនោះមាន ៣៩០.៧១៣គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន ដោយកើនឡើង ១៩,៧ភាគរយ៕
មតិយោបល់