បរទេសៈ ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីអាចងាយនឹងទទួលរងពីជំងឺផ្សេងៗជាងមនុស្សធម្មតា ជាពិសេស គឺជំងឺធ្លាក់ទឹកចិត្តតែម្តង។ ហេតុនេះហើយ ទើបធ្វើឲ្យស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវការថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដើម្បីដោះស្រាយបញ្ហា។
ប៉ុន្តែ តើការប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក្នុងពេលនេះ មានផលប៉ះពាល់ដល់ទារកដែរទេ?
បើយោងតាមការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តច្រើនជាង ២ខែ អាចធ្វើឲ្យទារកកើតមកប្រឈមនឹងបញ្ហាសរសៃប្រសាទដល់ទៅ ៦៣ភាគរយ។
អ្នកវិទ្យាស្ត្របានបន្ថែមទៀតថា សារធាតុគីមីដែលមានវត្តមាននៅក្នុងថ្នាំប្រភេទនេះ អាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារកនៅក្នុងផ្ទៃ។
ដូច្នេះ ការទទួលទានថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក្នុងអំឡុងពេលមានផ្ទៃពោះ អាចបង្កឲ្យមានបញ្ហាប្រព័ន្ធប្រសាទចំពោះទារកពិតមែន៕
មតិយោបល់