ព័ត៌មានជាតិ

ស្ត្រីអាជីវករផ្សារលុងគ្លឿរម្នាក់ ត្រូវជនមិនស្គាល់មុខ២នាក់ចាប់ដាក់រថយន្តបើកយកទៅបាត់ស្រមោល

បន្ទាយមានជ័យៈ តម្រួតថៃនៅខេត្តស្រះកែវ និងតម្រួតខ្លងលឹកបានទទួលសេចក្តីរាយការណ៍ពីឈ្មោះ សាន់ វិទូ ភេទប្រុស ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះដែលមានអាយុ២៧ឆ្នាំ រស់នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យថា មានបុរស ២នាក់ចាប់ប្រពន្ធរបស់គាត់ដាក់ក្នុងរថយន្តបើកយកទៅបាត់ស្រមោល កាលពីវេលាម៉ោង៧:៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

ប្រភពបានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង បន្ទាប់ពីមានជនសង្ស័យ២នាក់បើករថយន្តម៉ាក អីស៊ុយៗ មកឈប់ចតអង្គុយនិយាយលេងនៅកន្លែងកើតហេតុ និងទិញទឹក១ដបពីស្ត្រីរងគ្រោះ ខណៈដែលស្ត្រីរងគ្រោះ ឈ្មោះ ជ័យ សុខន ភេទស្រីអាយុ២៧ឆ្នាំកំពុងតែលក់ភេជ្ជៈ និងប្រហិត ចំណុចផ្លូវ ស៊យសាលាដែង ខាងក្រោយហាងមានយីហោ (អឹមអឹមM.M) ក្នុងផ្សារលុងគ្លឿរប្រទេសថៃ ក៏ធ្វើសកម្មភាពបានចាប់ទាញដៃស្ត្រីរងគ្រោះខាងលើចូលក្នុងរថយន្តហើយបើកចេញទៅបាត់ ។

បើតាមសាក្សីនៅកន្លែងហេតុ ឈ្មោះ សាន់ នឿន ភេទស្រី អាយុ ៤៦ឆ្នាំក៏ដូចជីវករជាច្រើនអ្នកទៀត ពួកគាត់បាននិយាយថា មុនដំបូងឃើញឈ្មោះ ជ័យ សុខន ជាជនរងគ្រោះបានជិះកង់មកឈប់ក្បែរកន្លែងលក់ដូរ ក៏បានឃើញជនសង្ស័យបើករថយន្តមកឈប់និយាយលេងរួចក៏កាម៉ុងទឹក១ដប ហើយចាប់ទាញដៃស្ត្រីរងគ្រោះតែម្តង ហើយ ចែ នឿន ដែលបានឃើញហេតុការណ៍បានប្រាប់តម្រួតថា ជនសង្ស័យពាក់មួក ដូចនិនចារបិទមុខ។ ប៉ុន្តែ កាល៤ទៅ៥ថ្ងៃមុន គាត់បានឃើញជនសង្ស័យខាងលើឧស្សាហ៍មកអង្គុយនិយាយលេងជាមួយស្រ្តី ជ័យ សុខនក្នុងលក្ខៈជាអ្នកលក់ដូរតែប៉ុណ្ណោះ ។

សាក្សីក៏បានបន្តទៀតថា ជសផ នាងមានប្តីនិងកូន១ហើយបានអាយុ ១ឆ្នាំ។

បើតាមការសន្និដ្ឋានថា ប្រហែលជនសង្ស័យ មកញ៉ែរនាងសុខន មិនបាន ទើបថ្ងៃកើតហេតុក៏សម្រេចនាំគ្នាមកចាប់នាង សុខនយកទៅតែម្តង។

ចំណែកឯប្តី ឈ្មោះ វិទូលោកមិនបានឃើញហេតុការណ៍ដែលគេចាប់ប្រពន្ធនោះទេ ព្រោះគាត់ជាកម្មកររវល់លើកដាក់ទំនិញឲ្យគេនៅកន្លែងផ្សេងគ្នា ប៉ុន្តែមានអ្នកជិតខាងនៅកន្លែងកើតហេតុបានទូរស័ព្ទមកប្រាប់គាត់ នៅពេលដែលគាត់មកដល់កន្លែងកើតហេតុវាហួសពេលទៅហើយ ណាមួយយប់ផងមិនដឹងទៅរកនៅឯណានោះទេ គាត់បានសំកុំឲ្យជនសង្ស័យធ្វើបាបប្រពន្ធគាត់ ព្រោះកូនគាត់នៅតូចណាស់ ហើយបានសំណូមពរអាជ្ញាធនិងសមត្ថកិច្ចថៃជួយស្វែងរកជនសង្ស័យនិងប្រពន្ធគាត់ផង៕

photo_2016-05-04_12-16-34

មតិយោបល់